សូមរំលឹកបន្តិចថា កាលពីថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០១៩ មន្ដ្រីសង្ឃ និងអាជ្ញាធរ បានបើកការប្រជុំបន្ទាន់ពាក់ព័ន្ធនឹងរឿងព្រះចៅអធិការវត្តពោធិចិន បែកធ្លាយរូបអោបស្រីជាច្រើនសន្លឹកដែលល្បីកក្រើកបណ្ដាញសង្គម ។ ប៉ុន្តែសាមីខ្លួនដែលរងការចោទប្រកាន់ទាំង២ ព្រមទាំងមន្រ្តីសង្ឃបានអះអាងថា រូបទាំងនោះមិនពិតនោះទេ សុទ្ធតែរូបភាពកាត់តតែប៉ុណ្ណោះ ដើម្បីបង្ខូចកេរ្តិ៍ឈ្មោះតែប៉ុណ្ណោះ ពីសំណាក់ជនខិលខូច និងបំណងចង់បំផ្លិចបំផ្លាញតម្លៃព្រះពុទ្ធសាសនា ។ ចំណែកលោក ប្រាក់ ពិន ប្រធានការិយាល័យធម្មការ និងសាសនាខណ្ឌពោធិ៍សែ នជ័យ ក៏ជឿថារូបថតដែលគេបង្ហោះនៅលើហ្វេសប៊ុកនេះ ជារូបភាពកាត់តដែរ ។
តែពេលនេះលោក អ៊ឹម ជីវ៉ា ស្រាប់តែចេញឡាយវីដេអូប្រាប់ថា រឿងរ៉ាវរបស់អតីតចៅអធិការវត្តពោធិចិនតុងបានបញ្ចប់តាំងពីខែមុនមកម៉្លេះ ដោយលោកបានសឹក ហើយសព្វថ្ងៃនេះវត្តពោធិចិនតុងត្រូវបានតែងតាំងចៅអធីការវត្តស្តីទីថ្មីឡើងវិញគឺព្រះគ្រូមុនីរតនា ឆាន ឆន តាមការនិមន្តរបស់គ្រូសូត្រឆ្វេង និងគ្រូសូតស្តាំវត្តពោធិចិនតុង។ ចង់ជ្រាបកាន់តែច្បាស់សូមទស្សនាវីដេអូខាងក្រោមនេះ៖
វីដេអូដែលលោក អ៊ឹម ជីវ៉ាបាន Live៖