អ្នកគ្រូពេទ្យដែលគេចោទថា ទះកំផ្លៀងអ្នកជំងឺក្រីក្រជនជាតិភាគតិចខេត្តរតនគិរី ពេលនេះនាងបានចេញមុខបកស្រាយហើយ

0
1698
Loading...

យោងតាមគណនីហ្វេសប៊ុកឈ្មោះ ‹‹ដើម្បីប្រជាជន›› ដែលបានបង្ហោះការពីម្សិលមិញថ្ងៃទី ២៣ ខែកក្កដា ឆ្នាំ២០១៩ ដោយបាននិយាយចោទប្រកាន់ទៅអ្នកគ្រូពេទ្យម្នាក់ផ្នែកចក្ខុរោគនៃមន្ទីរពេទ្យបង្អែកខេត្តរតនគិរី បានទះកំផ្លៀង ព្រមទាំងជេរប្រមាថមាក់ងាយ ត្មះតិះដៀល ទៅលើអ្នកជម្ងឺក្រីក្រដែលជាជនជាតិដើមភាគតិច អាយុ៥៦ឆ្នាំ ដេលគរថ្លង់ ពិការភ្នែក និងមិនភាសាខ្មែរទៀត។ សូមអានខ្លឹមសារទាំងស្រុងរបស់គណនីហ្វេសប៊ុក ដើម្បីប្រជាជន៖

ក្រោពីរងពីការចោទប្រកាន់ និងល្បីកក្រើកបណ្ដាញសង្គមហ្វេសប៊ុកក្នុងស្រុកខ្មែរមក ពេលសាមីខ្លួនបានចេញមកស្រាយហើយតាមរយៈហ្វេសប៊ុករបស់ខ្លួន ដោយបានសរសេររៀបរាប់វែងសន្លាយថា៖

‹‹កាលពីថ្ងៃ១៦ ខែកក្កដា ២០១៩ មានអ្នកជំងឹម្នាក់ឈ្មោះ ប៉ង​ពាន អាយុ៥៦ឆ្នាំ ​ស្ថិតនូវភូមិ​ផាកណាម ​ឃុំកោះពាក្យ ស្រុកវើនសៃ ខេត្តរតនគិរី ។ គាត់បានមកសំរាកព្យាបាលជំងឹភ្នែករហូតដល់ថ្ងៃទី១៨ ខែកក្កដាឆ្នាំ២០១៩ នាងខ្ញំបានហៅឈ្មោះគាត់មកវាស់គំហើញ ដើម្បីធ្វើកាវះកាត់ជូនគាត់ក្នុងពេលរសៀលថ្ងៃដដែល។ នៅពេលដែលកំពុងធ្វើការពន្យល់ពីនិតិវិធីវាស់គំហើញ ដោយគាត់ជាបងប្អូនជនជាតិមិនចេះស្តាប់ភាសារខ្មែរបានច្បាស់​ហើយមិនព្រមធ្វើតាមការណែនាំរបស់នាងខ្ញំពេលនោះ ខ្ញំក៏ប្រើកាយវិការដើរទៅជិតខ្លួនគាត់ដើម្បីយកដៃទៅបិទភ្នែកឆ្វេងម្តង និងភ្នែកស្តាំម្តងអោយគាត់មើលទៅផ្ទាំងអក្សរគំរូ ពេលនោះគាត់បានអង្គុយបញ្ឈរជង្គង់ និងលើកដៃទាំងពីរមកច្រត់ចង្ការ ជាហេតុធ្វើអោយមានការរំខានដល់ការងារវាស់គំហើញ ។

ក្រោយមកនាងខ្ញំក៏ប្រើកាយវិការដោយយកដៃខ្ញុំទៅគោះដៃគាត់អោយដាក់ចុះ និងអង្គុយដាក់ជើងអោយត្រង់ចុះក្រោម ក្រោយមកទៀតខ្ញំក៏យកដៃទៅគោះថ្ពាល់គាត់ខាងស្តាំចង់ប្រាប់ថាកុំយកដៃច្រត់ថ្ពាល់​ចង្ការ​​ និងអោយមើលទៅផ្ទាំងអក្សរគំរូ ប៉ុន្តែគាត់ និងកូនៗគាត់មិនយល់ហើយមានការភាន់ច្រឡំ និងភាសាផង កាយវិកាផងថានាងខ្ញំទះកំផ្លៀងគាត់។ ដោយឃើញហេតុការណ៍នេះលោកប្រធានផ្នែកចក្ខុរោគ គាត់នៅនឹងដែរគាត់បានសំរបសំរួលបញ្ចាប់ ដោយធ្វើការសុំទោសគ្នាទៅវិញទៅមកដល់អ្នកជំងឺ និងកូនៗគាត់ ដើម្បីបញ្ចាប់ការភាន់ច្រឡំបន្តទៀត។

អាស្រ័យហេតុនេះសូមបងប្អូនសាធារណៈជនក្នុងបណ្តាញសង្គមមេត្តាកុំយល់ច្រឡំដល់រូបនាងខ្ញុំ។››