ឯកឧត្តម គួច ចំរើន ដឹកនាំប្រតិបត្តិការបង្ក្រាបគ្រឿងញៀនទ្រង់ទ្រាយធំនៅក្លឹប ក្នុងខេត្តព្រះសីហនុ ឃាត់ខ្លួនមនុស្សជាង ១៥០នាក់

0
1163
Loading...

ខេត្តព្រះសីហនុ៖ នៅវេលាម៉ោង៣ទៀបភ្លឺថ្ងៃទី២៥​ ខែកក្កដា​ ឆ្នាំ​២០១៩ ឯកឧត្ដម​ គួច​ ចំរើន​ អភិបាល នៃ​គណៈអភិបាល​ខេត្តព្រះសីហនុ​ បានដឹកនាំប្រតិបត្តិការបង្ក្រាបទីតាំងគ្រឿងញៀនទ្រង់ទ្រាយធំ ដោយមានការចូលរួមពីព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត ស្នងការនគរបាលខេត្ត និងកងកម្លាំងចុះបង្ក្រាបគ្រឿងញៀននៅក្លឹបខ្លឹមមួយកន្លែងដែលមានឈ្មោះថា អូបាម៉ា​ KTV​ ដែលលួចលាក់ជួញដូរ និងប្រេីប្រាស់គ្រឿងញៀន ស្ថិតក្នុងក្រុម១៥ ភូមិ៣ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ​។

គួរបញ្ជាក់ផងដែរថា នេះជាការបង្ក្រាបគ្រឿងញៀនទ្រង់ទ្រាយធំនៅក្នុងក្រុងព្រះសីហនុ ដែលធ្វើការបង្ក្រាប និងបានធ្វើការឃាត់ខ្លួនមនុស្សចំនួន ១៥៤នាក់ (ស្រី៤៩នាក់) មានខ្មែរ ៦នាក់ ដើម្បីយកមកធ្វើការសាកសួរ និងធ្វើតេស្តរកសារធាតុញៀន ៕

អត្ថបទ និងរូបភាពដោយ រដ្ឋបាលខេត្តព្រះសីហនុ