ស្រាអញ្ជើញមិនចង់ផឹក ចង់ផឹកស្រាពិន័យ ចុងក្រោយឈូសខ្ទេចព្រោះហាមហើយ តែមិនព្រមស្ដាប់

0
2199
Loading...

ខេត្តព្រះសីហនុ៖ កាលពីរសៀលថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១៩ម្សិលមិញនេះ ក្រោមបញ្ជាពីអភិបាលក្រុងព្រះសីហនុលោកលោកអុី សុខឡេង និងដឹកនាំដោយលោក គង់ សោភា អភិបាលរងក្រុង ជាមួយមន្ត្រី ព្រមទាំងទាំងប្រជាការពារក្រុង បានធ្វើសកម្មភាពចុះឈូសឆាយបេតុងដែលចាក់រំលោភលើចិញ្ចើមផ្លូវ និងសំយ៉ាបឬស្លាកយីហោលយចូលចំណីផ្លូវពីសំណាក់អាជីវករជនជាតិចិនមួយចំនួន នៅតាមបណ្ដោយផ្លូវឯករាជ្យ ចំណុចឧតុនិយម ក្នុងសង្កាត់លេខ៣ ក្រុងព្រះសីហនុ ដែលបង្កផលប៉ះពាល់ មានការកកស្ទះចរាចរណ៍ នឹងបាត់បង់សោភ័ណភាពទីក្រុងទៀតផង ។

គួរជម្រាបដែរថា មុននឹងឈានដល់ការឈូសឆាយនេះ ខាងសាលាក្រុងបានជូនដំណឹង និងធ្វើការណែនាំ២ដងរួចមកហើយ តែអាជីវករចិនទាំងនោះមិនព្រមស្ដាប់ធ្វើមិនដឹងមិនលឺ ទើបលើកទី៣នេះឈានដល់ការប្រើធម៌ក្ដៅម្ដង ដើម្បីរម្ដោះចិញ្ចឹមផ្លូវមកវិញ៕

ប្រភពហ្វេសប៊ុក Huy Bunleng