Breaking News: មានករណីផ្ទុះគ្រាប់នៅកណ្ដាលទីក្រុងបាងកក នៅព្រឹកនេះ (មានវីដេអូ)

0
1142

ថៃ៖ មានករណីផ្ទុះគ្រាប់បែកនៅភាគកណ្ដាលនៃទីក្រុងបាងកក កាលពីព្រឹកថ្ងៃសុក្រ ថ្ងៃ២ ខែសីហា ឆ្នាំ២០១៩ នេះ នៅទីតាំងយ៉ាងហោចណាស់៣កន្លែងដែរ។ យោងតាមសារព័ត៌មានថៃ បានបញ្ជាក់ថាក្នុងករណីនេះមិនមានអ្នកបាត់បង់ជីវិត ឬរបួសធ្ងន់ធ្ងរឡើយ ត្រឹមតែរបួសស្រាល២នាក់ប៉ុណ្ណោះ។

សមត្ថកិច្ចថៃបានដាក់កម្លាំង និងហ៊ុំព័ទ្ធតំបន់រងការបំផ្ទុះទាំងនេះ ដើម្បីស៊ើបអង្កេតរកមូលហេតុពិតប្រាកដ ហើយសមត្ថកិច្ចថៃក៏បានបញ្ជាក់ថា គេបានលឺសំលេងបំផ្ទុះ២ដង នៅChong Nonsi BTS នៅម៉ោងប្រមាណ ៨ៈ៥០នាទីព្រឹក៕

ប្រភពពី Bangkokpost

Loading...