Update: អគ្គិភ័យឆាបឆេះអាគារជាន់ក្រោមផ្សារទំនើបអូឡាំព្យា បានរលត់ទាំងស្រុងហើយ

0
1453
Loading...

ភ្នំពេញ៖ កាលពីវេលាម៉ោង៨ៈ៣០នាទីព្រឹក ថ្ងៃទី២ ខែសីហា ឆ្នាំ២០១៩ ទីតាំងខាងក្រោយ និងខាងក្រោមជាន់ដី នៃផ្សារទំនេីបអូឡាំព្យា (The Olympia Mall) ត្រូវបានអគ្គីភ័យឆាបឆេះបញ្ចេញផ្សែងពណ៌ខ្មៅខ្មួរខ្មាញ់ពីជាន់ក្រោមដីយ៉ាងខ្លាំង ដែលបង្កការលំបាកដល់ក្រុមពន្លត់អគ្គិភ័យក្នុងការអន្តរាគមន៍ ហើយភ្លើងត្រូវបានពន្លត់ទាំងស្រុងនៅវេលាម៉ោងប្រហែល១១ព្រឹកថ្ងៃដដែល និងមិនមានប៉ះពាល់ដល់អាយុជីវិតឡើយ គ្រាន់តែខូចខាតសម្ភារៈអគ្គិសនីមួយចំនួនធំ ។

តាមប្រភពពីសមត្ថកិច្ចបានឱ្យដឹងថា សមត្ថកិច្ចអន្តរាគមន៍បាញ់ពន្លត់អគ្គីភ័យនេះ ប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យចំនួន៣២គ្រឿង ដែលក្នុង១គ្រឿងរត់ចំនួន៣ដង និងប្រើប្រាស់ទឹកអស់ចំនួន ៣៨.៤០០០ម៣(សាមសិបប្រាំបីមុឺនបួនពាន់ម៉ែត្រគូប) និងកម្លាំងជាច្រើននាក់ អមជាមួយបំពង់ឧកស៊ីហ្សែនសម្រាប់ដកដង្ហើម ព្រោះផ្សែងខ្មៅខ្លាំង ។

យោងតាមប្រភពព័ត៌មានបានឱ្យដឹងថា មូលហេតុដែលបង្កឱ្យមានអគ្គិភ័យនេះកើតចេញពីការទុស្សេប្រអប់ភ្លើង ចេញពីឃ្លាំងស្តុកសម្ភារៈអគ្គិសនី ឆេះកំណាត់ឈើ ក្ដារបន្ទះ ទើបរាលដាលសម្ភារៈផ្សេងៗទៀត នៅក្នុងការដ្ឋានសំណង់ក្រោយផ្សារអូឡាំព្យាជាន់ក្រោមដី ទើបបង្កជាអគ្គីភ័យបែបនេះ ៕