Loading...
ខេត្តព្រះសីហនុ៖ តំបន់ទំនាបមួយចំនួនក្នុងក្រុងព្រះសីហនុ ត្រូវបានជន់លិចយ៉ាងខ្លាំង ដូចជាស្ពានអូរសំអាត និងតំបន់ទំនាបមួយចំនួបក្នុងសង្កាត់លេខ២ សង្កាត់លេខ៣ និងសង្កាត់លេខ៤ បន្ទាប់ភ្លៀងមួយមេធំបានធ្លាក់មក កាលពីវេលាថ្ងៃត្រង់ថ្ងៃទី២ ខែសីហា ឆ្នាំ២០១៩នេះ ។
ករណីជំនន់ទឹកភ្លៀងនេះ ខាងអាជ្ញាធរខេត្តព្រះសីហនុ ក្រោមការដឹកនាំបញ្ជាពីឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានធ្វើការដោះស្រាយជាបណ្តើរៗហើយ ដោយបានឱ្យគ្រឿងចក្រកាយបើកផ្លូវទឹក និងដោះស្រាយបញ្ហាសំណង់ដែលសង់រំលោភលើដីអូរ ប្រឡាយជាដើម ។
ហើយនៅពេលនេះផងដែរ ក៏កំពុងមានការស្ទះចរាចរណ៍ខ្លាំង ដោយសារតែរថយន្តជាច្រើនបើកវាងចេញពីតំបន់ទំនាបមួយចំនួនដែលកំពុងជន់លិច ៕
ប្រភពពីហ្វេសប៊ុក Huy Bunleng និង រូបភាពពីពលរដ្ឋ ខេត្តព្រះសីហនុ