Loading...
តាមរយៈការប្រកាសរបស់ក្រសួងសុខាភិបាលកម្ពុជា នាព្រឹកថ្ងៃទី៤ ខែមេសា ឆ្នាំ២០២០នេះ បានឱ្យដឹងថាកម្ពុជាមិនមានករណីឆ្លងថ្មីនោះឡើយ ហើយថែមទាំងមាន ១៥នាក់បានជាសះស្បើយថែមទៀតផង។
ក្នុងសេចក្ដីប្រកាសរបស់ក្រសួង ឃើញថាក្នុងចំណោមអ្នកជាសះស្បើយចំនួន១៥នាក់នោះ គឺមានមន្ត្រីជាន់ខ្ពស់កម្ពុជាមួយរូបផងដែរ ដែលសម្រាកនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត ហើយត្រូវបានអនុញ្ញាតឱ្យត្រឡប់ទៅកាន់ផ្ទះវិញហើយ ក្រោយតេស្ដឃើញអវិជ្ជមានចំនួនទាំងពីរដង។
សរុបអ្នកឆ្លងទាំងអស់នៅរក្សា ១១៤ករណីដដែរ ដែលអ្នកជាសះស្បើយសរុប ៤៩នាក់៕