វៀតណាម៖ កាលពីថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០១៩ នៅលើបណ្ដាញសង្គមហ្វេសប៊ុកវៀតណាម មានរឿងគួរឱ្យតក់ស្លុតបានកើតឡើង ទៅលើក្មេងប្រុសតូចអាយុ ៥ឆ្នាំម្នាក់ បានជាប់ដៃ នៅនឹងជណ្តើរយន្ត នៅឯព្រលានយន្តហោះអន្តរជាតិ Phu Quoc ក្នុងប្រទេសវៀតណាម បង្កការភ្ញាក់ផ្អើលយ៉ាងខ្លាំង។
តាមរូបភាពដែលគេបានចែករំលែកនៅលើបណ្ដាញសង្គម អមជាមួយសារ បានសរសេររៀបរាប់ឱ្យដឹងថា នៅម៉ោងប្រមាណ ៩ព្រឹក ថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០១៩ ក្មេងប្រុសម្នាក់ បានជាប់ដៃនៅនឹងជណ្តើរយន្ត ខណៈក្មេងតូចរូបនេះ កំពុងធ្វើដំណើរជាមួយម្តាយ នៅព្រលានយន្តហោះអន្តរជាតិ Phu Quoc។
ភ្លាមៗមនុស្សដែលនៅជុំវិញកន្លែងកើតហេតុការណ៍នេះ បានរត់នៅរកជំនួយពីសន្តិសុខអាកាសយានដ្ឋាន និងអ្នកគ្រប់គ្រងព្រលាន ដើម្បីជួយក្មេងប្រុសរូបនេះ។ ប៉ុន្មានម៉ោងក្រោយមកក្មេងត្រូវជួយសង្គ្រោះ តែគេមិនបានបញ្ជាក់ពីមូលហេតុដែលបណ្ដាលឱ្យក្មេងតូចនេះ ជាប់ដៃបែបនេះឡើយ ហើយរបួសប៉ុណ្ណាដែរ។
តែទោះជាយ៉ាងណា នេះជាថ្មីសារដាស់តឿនមួយដល់ឪពុកម្តាយ ឬអាណាព្យាបាលទាំងឡាយ គួរយកចិត្តទុកដាក់ និងប្រុងប្រយ័ត្នបំផុតចំពោះកុមារតូចនៅពេលឆ្លងកាត់ជណ្តើរយន្ត ដើម្បីបង្ការរឿងអាក្រក់កើតឡើងជាយថាហេតុ៕ ហ្វេសប៊ុក៖ ហ្វេសប៊ុកវៀតណាម