Loading...
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន បានសម្រេចឲ្យស្ថាប័នរដ្ឋ និងឯកជនធ្វើការធម្មតាក្នុងថ្ងៃចូលឆ្នាំខ្មែរ ហើយពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរត្រូវបានផ្អាក។
ការធ្វើបែបនេះដោយសារកត្តាជំងឺកូវីដ១៩ កំពុងតែរាតត្បាតនៅក្នុងប្រទេសកម្ពុជា ដើម្បីកាត់បន្ថយការធ្វើដំណើរ ដើម្បីបង្ការ និងទប់ស្កាត់នូវការរីករាលដាលបន្តទៀត ហើយនៅក្នុងពេលសមស្របណាមួយរដ្ឋាភិបាលនឹងឲ្យមានការឈប់សម្រាករយៈពេល៥ថ្ងៃសងជួសវិញ។
សម្តេចតេជោ ក៏បានបញ្ជាក់ដែរថា ចំពោះការរៀបចំសែនទទួលទេវតា គឺអនុញ្ញាតឱ្យធ្វើឡើងជាធម្មតានៅតាមផ្ទះ ហើយសម្តេច បានស្នើឱ្យពលរដ្ឋកាត់បន្ថយការធ្វើដំណើរ ក្នុងអំឡុងចូលឆ្នាំខ្មែរខាងមុខនេះផងដែរ៕