រយៈពេល ១០០ឆ្នាំជាង វត្ថុជាច្រើនបានក្លាយជាធូលីអស់ហើយ រួមទាំងខ្លួនប្រាណរបស់មនុស្សផងដែរ ប៉ុន្តែសម្រស់របស់នារីទាំង ១៦នាក់នេះ ទោះបីជារូបកាយលែងមាននៅលើលោកក៏ពិតមែន តែសម្រស់របស់នាងនៅតែឋិតក្នុងការចង់ចាំរបស់មនុស្សជាច្រើនមិនអាចបំភ្លេចបាន។
មកស្គាល់នារីទាំង ១៦នាក់ ដែលបានស្ថិតនៅក្នុងបញ្ជីនារីៗដែលស្រស់ស្អាតបំផុតក្នុងកំឡុងពេល ១០០ឆ្នាំចុងក្រោយនេះ។ យើងមិនចាំបាច់ពិចារណាថា តើនាងមានការចាក់ Botox ដែរឬអត់ទេ? មានចាក់ឬ ធ្វើចង្ការឬអត់នោះទេ… ព្រោះថាពួកនាង ស្រស់ស្អាតធម្មជាតិសុទ្ធសាធ គ្មានការកែសម្ផស្សអ្វីនោះឡើយ។
តោះមកទស្សនានារីទាំង ១៦នាក់ ដែលស្រស់ស្អាតបំផុតក្នុងកំឡុងពេល១០០ឆ្នាំចុងក្រោយខាងក្រោមនេះ៖
១. Ione Bright
Ione Bright ជាអ្នកសម្ដែងល្ខោនដែលមានសម្រស់ស្អាតបំផុត។
២. Lina Cavalieri (១៨៧៤ – ១៩៤៤)
Lina Cavalieri មិនត្រឹមតែជាតារាចម្រៀង Opera ដ៏ល្បីនោះទេ តែនាងក៏ជាតារាសម្ដែងផងដែរ។នាងត្រូវបានចាត់ទុកថាជាដួងផ្កាយដ៏ភ្លឺបំផុតនាសម័យនោះ ដោយសារមុខមាត់ដ៏ស្រស់ស្អាត ព្រមជាមួយនឹងរូបរាងកាយដ៏សិចស៊ីរបស់នាង។ រូបភាពរបស់ Lina Cavalieri ឃើញមាននៅគ្រប់កន្លែងដូចជានៅលើ Label សាប៊ូដុះខ្លួន និង Postcard ជាដើម។
៣. Cleo de Merode
នាងគឺជានារី រាំរបាំជនជាតិបារាំងម្នាក់។ Cleo de Merode បានឈ្នះពានរង្វាន់ស្ដេចសម្ផស្សក្នុងការប្រកួត “Top Beautiful Women” ដែលរៀបចំដោយកាសែតមួយក្នុងឆ្នាំ ១៨៩៦។
៤. Maude Adams (១៨៧២ – ១៩៥៣)
នាងគឺជាតារាសម្ដែងអាមេរិច ដែលទទួលបានកិត្តិនាមសម្រាប់តួនាទីជា Peter Pan ។ បុគ្គលិកលក្ខណៈដ៏អស្ចារ្យ និងភាពស្រស់ស្អាតបានជួយ Adams ទាក់ទាញអ្នកដួងចិត្តមហាជនជាច្រើនក្លាយជាអ្នកគាំទ្រនាង។ នាងទទួលបានជោគជ័យបំផុតនាពេលនោះ ហើយបានក្លាយជាតារាសម្ដែងស្រីដែលមានចំណូលខ្ពស់បំផុត។
៥. Carolina Otero (1868 – 1965)
Carolina Otero ត្រូវបានគេហៅឈ្មោះមួយទៀតថា “La Belle” នាងគឺជាអ្នករាំផង និងជាអ្នកចម្រៀងអេស្ប៉ាញផង។ ភាពល្អឥតខ្ចោះទាំងព្រមរបស់នាងគឺសម្ផស្ស ទំនុកចិត្ត ភាពវៃឆ្លាត និងមានរូបរាងដ៏ល្អឥតខ្ចោះទៀត។ គេនិយាយថាកែវភ្នែកពណ៌ខ្មៅដ៏ពិសេសរបស់ La Belle ពិតជាមានមន្តស្នេហ៍និងមានឥទ្ធិពលខ្លាំងណាស់ ដែលគ្មាននរណាម្នាក់អាចប្រៀបជាមួយនាងបានទេ។
៦. Maude Fealy (1883 – 1971)
នាងគឺជាតារាសម្តែងនិងអ្នកនិពន្ធជនជាតិអាមេរិច។ ពេញមួយអាជីពរបស់គាត់ Fealy បានសម្ដែងនៅទីក្រុងជាច្រើន ជាកន្លែងដែលនាងបានរស់នៅ។ លើសពីនេះទៀត នាងបានក៏បង្ហាត់ក្នុងសាលាសម្ដែងផងដែរ។
៧. Rita Martin
Rita Martin កើតនៅឆ្នាំ 1875 នៅប្រទេសអៀរឡង់។ នាងគឺជាអ្នកថតរូបដ៏ជំនាញម្នាក់ ដែលពូកែថតរូបតារាសម្តែង និងកុមារបំផុត។ Martin មានប្រៀបលើអ្នកថតរូបជាច្រើនផ្សេងទៀត ជាពិសេសការថតរូបកុមារ។ ស្ទីលជាច្រើនរបស់អ្នកថតរូបស្រីម្នាក់នេះ ត្រូវបានគេឃើញនៅលើរូបថតកុមារដ៏ពេញនិយមជាច្រើន នៃប្រទេសបារាំង និងអាល្លឺម៉ង់នៅដើមសតវត្សទី 20។
៨. Lily Elsie (1886 – 1962)
នាងគឺជាតារាសម្ដែង និងតារាចម្រៀងអង់គ្លេស។ អ្នករចនាម៉ូដសំលៀកបំពាក់របស់ Lily Elsie ធ្លាប់និយាយថា “Lily Elsie ព្រងើយកន្តើយចំពោះបុរសជាច្រើន នាងធ្លាប់ប្រាប់ខ្ញុំថា នាងមិនចូលចិត្តបុរសដែលមានអាកប្បកិរិយាឡើយ។ នាងពិចារណាតែបុរសណាដែលមានចិត្តអត់ធ្មត់ចំពោះស្រ្តីប៉ុណ្ណោះ” ។ ទោះបីជាយ៉ាងណាក៏ដោយ Elsie បានក្លាយជានារីម្នាក់ដែលមានសម្រស់ស្អាតបំផុតក្នុងសម័យ Edward ជាបណ្ដោះអាសន្ន។
៩. Valli “Valli” Knust (1882 – 1927)
Valli Valli គឺជាតារាកំប្លែងនិង ជាតារាសម្តែងក្នុងភាពយន្ដស្ងប់ស្ងាត់ម្នាក់(ភាពយន្តអត់មានសំលេងនិយាយ) ដែលនាងបានកើតនៅប៊ែរឡាំងប្រទេសអាល្លឺម៉ង់។
១០. Gabrielle Ray (1883 – 1973)
នាងគឺជាតារាសម្តែង និងអ្នកចម្រៀងជនជាតិអង់គ្លេស ដែលល្បីល្បាញមួយរូប ដោយសារនាងបានដើរតួនៅក្នុងរឿងតន្រ្តីកំប្លែងរបស់លោក Edward ។ Ray ត្រូវបានគេចាត់ទុកថាជាតារាសម្តែងដ៏ស្រស់ស្អាតបំផុតនៅលើឆាកអន្ដរជាតិទីក្រុងឡុង ហើយក្លាយទៅជានារីដែលមានរូបថតច្រើនបំផុតនៅលើពិភពលោក។
ទោះជាយ៉ាងណាក៏ដោយបន្ទាប់ពីអាពាហ៍ពិពាហ៍បាក់បែក នាងបាត់បង់នូវកេរ្តិ៍ឈ្មោះ ហើយថែមទាំងត្រូវរស់នៅក្នុងមន្ទីរពេទ្យវិកលចរិកនៅឆ្នាំក្រោយមក។
១១. Queen Mary of Romania (1875 – 1938)
ម៉ារីគឺជាព្រះមហាក្សត្រិយានីចុងក្រោយនៃរូម៉ានី នាងក៏ជាភរិយារបស់ស្តេច Ferdinand I.
១២. Anna Pavlova
Anna Pavlova គឺជានារីរបាំដ៏ល្បីល្បាញម្នាក់របស់រាជាណាចក្ររុស្ស៊ី នៅដើមសតវត្សទី 19 និងចុងសតវត្សទី 20 ។ Pavlova ត្រូវបានគេស្គាល់នាងយ៉ាងទូលំទូលាយ ដោយការសម្ដែងជារឿងព្រេងល្បីៗ ជាពិសេសគឺរឿង the Death of the Swan ។ នាងក៏ជានារីរបាំបាឡេដំបូងគេបង្អស់ ដែលបានធ្វើដំណើរជុំវិញពិភពលោក និងនាំយករបាំបាឡេទៅសម្ដែង ដល់អ្នកដែលមិនធ្លាប់ស្គាល់។
ថ្វីបើមានភាពមិនប្រក្រតីផ្នែករាងកាយជាច្រើនក្ដី តែនាងនៅតែមានចំណង់ចំណូលចិត្តយ៉ាងខ្លាំង បានប្រែក្លាយបញ្ហាក្លាយជាសមត្ថភាពពិសេស ក្នុងការបញ្ចេញអារម្មណ៍តាមរយៈចលនានៃរបាំរបស់នាង។
១៣. Doris Stocker
Doris Stocker គឺជាតារាសម្តែង និង តន្ត្រីករ កូនកាត់ឥណ្ឌា-អាមេរិកាំង នៅឆ្នាំ 1900 ។
១៤. ក្មេងស្រីមិនស្គាល់អត្តសញ្ញាណ ជាមួយនឹងចាបុីម៉ុងដូលីន
១៥. Anna May Wong (1905 – 1961)
Anna May Wong ត្រូវបានគេចាត់ទុកថាជាតារាភាពយន្តហុងកុងដំបូងគេបង្អស់នៅហូលីវូដ។ អាជីពដ៏វែងឆ្ងាយរបស់នាង បានចាប់ផ្ដើមពីខ្សែភាពយន្តស្ងៀមស្ងាត់ ទៅដល់រឿងភាគ ភាពយន្ត និងវិទ្យុ។
១៦. Grand Duchess Olga
នារីដ៏ស្រស់ស្អាតម្នាក់នេះ គឺជាកូនស្រីច្បងរបស់ស្ដេច Tsar – Nicholas II ដែលជាស្ដេចចុងក្រោយបង្អស់របស់ប្រទេសរុស្សី។ ក្រុមគ្រួសារទាំងមូលរបស់នាងត្រូវបានសម្លាប់ដោយ Bolsheviks នៅក្នុងទីក្រុង Yekaterinburg ប្រទេសរុស្ស៊ី។
ប្រភព៖ INSTIZ