រឿងពិតរបស់សូកូឡាទាំង ១០ ដែលអ្នកមិនធ្លាប់ដឹង

0
938
Loading...

មនុស្សភាគច្រើនចូលចិត្តញុំាសូកូឡា ប៉ុន្តែពួកគេប្រហែលជាមិនធ្លាប់ដឹងទេថា ការពិតសូកូឡាមានអត្ថប្រយោជន៍ដ៏អស្ចារ្យជាច្រើនដែលអ្នកមិនធ្លាប់ដឹង ។ ខាងក្រោមនេះជាអ្វីដែលអ្នកមិនធ្លាប់ដឹង៖

១. ប្រឆាំងនឹងអុកស៊ីតកម្ម
សូកូឡាមានផ្ទុកទៅដោយសារធាតុប្រឆាំងនឹងអុកស៊ីតកម្ម ។ សូកូឡាខ្មៅ សំបូរទៅដោយសារធាតុ flavenoid សារធាតុប្រឆាំងនឹងអុកស៊ីតកម្មដែលអាចជួយការពារជំងឺបេះដូង ។

២. ថាមពល
សូកូឡាមួយកូនដុំតូច អាចផ្តល់ថាមពលគ្រប់គ្រាន់ក្នុងការដើរប្រហែល ១៥០ ហ្វីត ។

៣. Pre-Eclampsia
ការសិក្សាស្រាវជ្រាវរបស់អ្នកវិទ្យាសាស្ត្រ បានរកឃើញថាការញុំាសូកូឡាអាចទប់ស្កាត់បញ្ហានាពេលមានផ្ទៃពោះបាន ។ សូកូឡាមានផ្ទុកនូវសារធាតុគីមីម្យ៉ាងដែលហៅថា theobromine ដែលអាចជួយកាត់បន្ថយការកើតជំងឺក្រឡាភ្លើងមុនពេលសម្រាលកូន ។

៤. សារធាតុរ៉ែ
សូកូឡាខ្មៅ មានផ្ទុកទៅដោយសារធាតុរ៉ែដូចជាសេលេញ៉ូម សង្ក័សី និងប៉ូតាស្យូម ។ សេលេញ៉ូម ជួយការពារជំងឺមហារីក និងស័ង្កសី ជួយពង្រឹងប្រព័ន្ធភាពសុំា ។ វាត្រូវបានគេជឿជាក់ថាអាហារដែលសំបូរទៅដោយប៉ូតាស្យូម អាចជួយកាត់បន្ថយហានិភ័យនៃជំងឺបេះដូង ជំងឺដាច់សរសៃឈាមខួរក្បាល និងជំងឺលើសឈាម ។

៥. ល្អចំពោះខួរក្បាល
ការសិក្សាមួយចំនួនបានផ្តោតលើសមត្ថភាពសូកូឡា វាអាចជួយធ្វើអោយមុខងារនៃការចងចាំប្រសើរឡើង ។ ការសិក្សាដែលបានចុះផ្សាយក្នុងទិនានុប្បវត្តិនៃជំងឺវង្វេងស្មារតីនៅក្នុងឆ្នាំ ២០១៦ បានរកឃើញថាការទទួលទានសូកូឡា អាចកាត់បន្ថយហានិភ័យនៃការថយចុះ ការចងចាំចំពោះមនុស្សវ័យចំណាស់ ។

៦. ការសិក្សានៅក្នុងឆ្នាំ ២០១៣ បានរកឃើញថាក្លិនរបស់សូកូឡានៅក្នុងហាងលក់សៀវភៅ បានទាក់ទាញអតិថិជន ២២% អោយទិញសៀវភៅប្រភេទតន្ត្រី ហើយ៤០% ទៀត ទិញសៀវភៅធ្វើម្ហូប ឬប្រលោមលោកមនោសញ្ចេតនា ។

៧. ក្លិនរបស់សូកូឡាជួយបន្ធូរអារម្មណ៍តានតឹង
សូកូឡាត្រូវបានគេដឹងថា មានគុណសម្បត្តិជួយអោយអារម្មណ៍ធូរស្បើយ ។ ការសិក្សាមួយរបស់សាកលវិទ្យាល័យ Essex បានរកឃើញថា មនុស្សជាច្រើនមានអារម្មណ៍ធូរស្បើយជាងមុន ហើយយកចិត្តទុកដាក់ធ្វើការងារ បន្ទាប់ពីបានធុំក្លិនសូកូឡានៅជុំវិញ ។

៨. សូកូឡាអាចបណ្តាលអោយឈឺក្បាល ហើយវាមិនត្រូវបានណែនាំអោយមនុស្ស ដែលកើតជំងឺឈឺក្បាលប្រកាំង ឬឈឺក្បាលរុំារ៉ៃញុំាសូកូឡាច្រើនពេកទេ ។

៩.​ ដោយសារតែសូកូឡាមានផ្ទុកនូវជាតិកាហ្វេអ៊ីន និងជាតិស្ករខ្ពស់ដូច្នេះ សូកូឡាតែងតែត្រូវបានគេនិយាយថា វាមានជាប់ទាក់ទងទៅនឹង ADHD (កាត់ថយចុះនូវការផ្ចង់អារម្មណ៍ខ្លាំង) ចំពោះកុមារ ។

១០. ការញុំាសូកូឡាខ្មៅ ពង្រីកសរសៃឈាម និងជំរុញអោយលំហូរឈាមដើរល្អ ដែលអាចការពារការកកើតកំណក ដែលអាចធ្វើអោយស្ទះសរសៃឈាមបាន ។