អស្ចារ្យខ្លាំងណាស់! លោកតាវ័យ ១០៣ ឆ្នាំ បានបំបែកកំណត់ត្រាពិភពលោក អ្នកលោតឆ័ត្រយោងរួមគ្នាដ៏ចំណាស់ជាងគេបំផុតក្នុងពិភពលោក (មានវីដេអូ)

0
1270
Loading...

លោកតា AI Blaschke ត្រូវបានគេកត់ត្រាឈ្មោះរបស់គាត់ នៅក្នុងសៀវភៅប្រវត្តិសាស្ត្រ ដោយគាត់បានក្លាយទៅជាមនុស្សដែលមានវ័យចំណាស់បំផុតដែលបានលោតឆ័ត្រយោងរួមគ្នា នៅក្នុងអាយុ ១០៣ ឆ្នាំ ។ ការលោតឆ័ត្រយោងនេះត្រូវបានធ្វើឡើងនៅក្នុងទីក្រុង San Marcos ក្នុងរដ្ឋតិចសាស់កាលពីថ្ងៃទី ២ ខែកក្តដា ឆ្នាំ ២០២០ ដោយមានជំនួយពីក្រុមអ្នកលោតឆ័ត្រយោង Skydive Spaceland San Marcos ធ្វើអោយលោកតា AI អាចហោះទៅលើអាកាស និងលោតចុះពីកំពស់ ១៤,០០០ ហ្វីត ។

វីដេអូនៃកំណត់ត្រាពិភពលោកហ្គីនណេសនេះ​ត្រូវបានថតឡើងដោយ បុរសម្នាក់មានឈ្មោះថា Thomas Hughes វ័យ ៣៩ ឆ្នាំ រួមនឹងនាវិក Skydive Spaceland San Marcos ។ លោក Thomas បាននិយាយថា «មានស្ត្រីម្នាក់ឈ្មោះថា Betty Schlader នាងគឺជាមិត្តរបស់លោក AI ។ អ្នកស្រី Betty ជាអ្នកនឹកឃើញនូវគំនិតនេះ ដែលអោយលោក AI លោតឆ័ត្រយោង ដើម្បីជាការអបអរសាទរការបញ្ចប់ការសិក្សារបស់ចៅទួតប្រុសភ្លោះរបស់គាត់ទាំងពីរនាក់ ដែលបានបញ្ចប់ការសិក្សានៅក្នុងថ្ងៃដែលគាត់បំបែកកំណត់ត្រាពិភពលោកហ្គីនណេសនេះដែរ» ។

លោក Thomas បានបន្តទៀតថា «លោក AI ពិតជាគ្មានអារម្មណ៍ភ័យអីបន្តិចឡើយ ដោយគាត់បាននិយាយលេងកំប្លែងជាមួយមនុស្សនៅលើយន្តហោះថា «សូមស្វាគមន៍សម្រាប់ការឡើងមកលើយន្តហោះ! រីករាយជាមួយនឹងការហោះហើរ» ។ គាត់និយាយបែបនេះទៅកាន់មនុស្ស ដែលកំពុងឡើងលើយន្តហោះ ។

«ពួកយើងទាំងអស់គ្នាមានអារម្មណ៍ថាមានកិត្តិយសណាស់ ដែលបានជួលលោក AI ហើយពួកយើងពិតជាមានសេចក្តីរីករាយណាស់ ដែលបាននៅក្បែរគាត់ ថតរូប និងថតវីដេអូជូនគាត់ និងធ្វើអោយពិភពលោករីករាយ» ។

«បើមានពេលវេលាដែលយើងអាចកាត់បន្ថយអារម្មណ៍តានតឹង នៃជីវិតប្រចាំថ្ងៃខណៈពេលដែលមានរោគរាតត្បាតទូទាំងសកលលោក យើងគួរតែក្រសោបយកវា» ។

«អរគុណលោក AI សម្រាប់ពេលវេលាដ៏អស្ចារ្យមួយនេះ» ។

រីករាយទស្សនាវីដេអូដូចខាងក្រោមនេះ៖