Jilmeret Schmitz គឺជាកីឡាការនី កាយវប្បកម្ម សញ្ជាតិ ថៃ – អាឡឺម៉ង់ ចាត់បានថាជានារីខ្លាំងម្នាក់នៅក្នុងវិស័យកីឡាថៃ ដែលកាលពីថ្ងៃសៅរ៍ទី ២៥ ខែកក្កដា កីឡាការនីវ័យ ២៥ឆ្នាំ កម្ពស់ ១៦៣សង់ទីម៉ែត្ររូបនេះ បានទទួលជោគជ័យ នៅក្នុងការប្រកួត សាច់ដុំ និងកាយវប្បកម្ម Thailand Muscle and Physique Championships ប្រចាំប្រទេសថៃ នៅឯសណ្ឋាគាររ៉ូយ៉ាល់ហ្គាឌិន ផាតតាយ៉ា ដោយកញ្ញា Jil បានទទួលតំណែងជាម៉ូដែលកាយវប្បកម្ម។
ភាពជោគជ័យ ដែលកើតចេញពីការ ខំប្រឹងប្រែងទាំងនេះហើយ ទើបធ្វើឱ្យកញ្ញា Jil បានក្លាយជាអត្តពលិកនារីម្នាក់ដែលមានការចាប់អារម្មណ៍ខ្លាំងបំផុតពីសំណាក់ អ្នកគាំទ្រ និងអ្នកស្នេហាវិស័យកីឡាទាំងអស់។
ក្រៅពីថែរក្សា និងហាត់យកសាច់ដុំធំៗ នាងក៏មានសម្រស់ស្រស់ស្អាតម្យ៉ាងដែរ ជាមួយទម្រង់មុខស្ទីលជាម៉ូដែល និងរាងកាយសាច់ដុំកង់ៗធំៗ។
ជារឿយៗ កីឡាការនីរូបនេះតែងតែបង្ហោះរូបភាពលើ IG របស់ខ្លួនឲ្យអ្នកគាំទ្របានឃើញពីសាច់ដុំ និងរូបរាងដែលកើតចែញពី ការអត់ធ្មត់ និងលះបង់ខ្លាំង ទម្រាំឈានបានដល់ភាពជោគជ័យដូចសព្វថ្ងៃនេះ៕