បុរសម្នាក់ម្នាក់ហួសចិត្ត! ញ៉ាំប៊ូហ្វេដូចគេឯង តែម្ចាស់ហាងគិតលុយបន្ថែម ហើយគម្រាមប្ដឹងបើនៅតែផូសលើបណ្ដាញសង្គម

0
899
Loading...

ថៃ៖ អតិថិជនមួយរូបបានប្រកាសជាសាធារណៈដាក់ចំៗ ទៅលើហាងអាហារប៊ូហ្វេមួយកន្លែងថា គាត់ហូបតែបង្កង និងសាច់ ប៉ុន្តែពេលគិតលុយម្ចាស់ហាងប្រាប់ថាខាងភោជនីយដ្ឋានមានគោលការណ៍ថ្មីនៃការតម្លើងថ្លៃអាហារប៊ូហ្វេចំពោះអតិថិជនណាដែលហូបតែបង្កង សាច់ និងមិនបរិភោគអ្វីផ្សេង។

កាលពីថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២០ អ្នកប្រើប្រាស់ហ្វេសប៊ុកម្នាក់បានបង្ហោះសារបញ្ជាក់ថា គាត់បានទៅញ៉ាំអាហារប៊ូហ្វេនៅភោជនីយដ្ឋានដ៏ល្បីមួយឈ្មោះថា NangNai Buffet ដែលជាភោជនីយដ្ឋានពួកគេតែងតែទៅជាប្រចាំ តែថ្ងៃនេះស្រាប់តែម្ចាស់ហាងមកនិយាយថា គាត់បរិភោគតែសាច់និងបង្កងមិនបរិភោគបន្លែដូច្នេះម្ចាស់ហាងសុំគិតលុយបន្ថែម។

បន្ទាប់ពីនោះម្ចាស់ហ្វេសប៊ុគរូបនេះ បានធ្វើការបញ្ចេញមតិយោបល់ (Comment) នៅលើទំព័រេហ្វេសប៊ុគរបស់ភោជនីយដ្ឋាននោះ។ ខាងអ្នកគ្រប់ទំព័រ (admin) បានតបវិញថា អាហារប៊ូហ្វេមានន័យថាបរិភោគចម្រុះ មិនមែនបរិភោគតែបង្កងនិងសាច់ ហើយមិនបរិភោគអ្វីផ្សេងនោះទេ។ បើរកស៊ីហើយត្រូវជួបឥរិយាបថរបស់អតិថិជនបែបនេះ វាគឺមិនយុត្តិធម៌សំរាប់ភោជនីយដ្ឋានទេ។ ហើយប្រសិនបើអតិថិជននៅតែបន្តប្រកាស (Post) សាងការប៉ះពាល់ដល់កេរ្តិ៍ឈ្មោះហាងទៀត ដូច្នេះខាងយើងនឹងប្រើប្រាស់វិធានការ តាមផ្លូវច្បាប់ហើយ។

បន្ទាប់ពីរឿងនេះត្រូវបានផ្សព្វផ្សាយជាព័ត៌មានចុងក្រោយ ថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២០ ខាងហ្វេសប៊ុកហាងប៊ូហ្វេ NangNai សាខា Praram Kao ៤៣ បានចេញសេចក្តីថ្លែងការណ៍ដោយមានការបំភ្លឺដូចតទៅ៖

– អតិថិជនរូបនោះគឺជាអតិថិជនប្រចាំ និងមកបរិភោគនៅភោជនីយដ្ឋានអស់រយៈពេលជាង ៣ឆ្នាំហើយ។

– ដូច្នេះខាងសាខាយើងខ្ញុំសូមជំរាបជូនអតិថិជនថា ប្រសិនបើអតិថិជនចង់ហូបតាមរបៀបដដែល គឺហូបបែបមិនកំណត់ ខាងយើងរីករាយនឹងបម្រើសេវាកម្មជូនអតិថិជន។

– ប៉ុន្តែបើអតិថិជនបរិភោគតែសាច់ ចាប់ពីថ្ងៃនេះតទៅ ខាងភោជនីយដ្ឋានមានគោលនយោបាយដំឡើងថ្លៃ សំរាប់អតិថិជនណាបរិភោគតែសាច់ ឬបង្កងបង្គាក្នុងតម្លៃ ៥៤៩បាត (ប្រហែល ១៨ដុល្លារ) ដែលកើនឡើងពីតម្លៃធម្មតា ២០០បាត (ប្រហែល ៧ដុល្លារ)។

– ថ្ងៃដែលអតិថិជនមកហូបថ្ងៃមុន ម្ចាស់ហាងបានចូលទៅបំភ្លឺថាប្រាប់អតិថិជន អំពីមូលហេតុដែលមិនអាចលក់បានក្នុងតម្លៃដដែលបាន ឱ្យអតិថិជនបានយល់ ដោយគ្មានការគំរាមកំហែង ឬគិតលុយបន្ថែមឡើយ ក៏ដូចជាអនុញ្ញាតឱ្យអតិថិជនហូបតាមធម្មតា។

– យើងខ្ញុំមិនច្បាស់ថា តើអតិថិជនមិនយល់ ឬមានចម្ងល់អ្វីផ្សេងក្នុងចិត្តដោយមិនបានស្រាយ បណ្តាលឱ្យគាត់បានទៅបញ្ចេញមតិយោបល់ដូចខាងដើមទៅវិញ។

– យើងខ្ញុំយល់ពីសិទ្ធិរបស់អតិថិជន សំរាប់ការពិចារណាបន្ទាប់ពីការផ្លាស់ប្តូរតម្លៃ។ បន្ទាប់ពីការផ្តល់តំណឹងដូច្នេះវាអាស្រ័យលើការពិចារណារបស់អតិថិជនតាមការគួរ ។

– ជាចុងក្រោយកាលដែលអ្នកគ្រប់គ្រង (admin) បានសរសេរថា ប្រសិនបើអតិថិជននៅតែបន្តប្រកាសសាងភាពខូចខាតដល់កេរ្តិ៍ឈ្មោះហាង យើងខ្ញុំនឹងចាត់វិធានការតាមផ្លូច្បាប់ នោះដោយសារតែអ្នកគ្រប់គ្រងរូបនោះ ខ្លាចក្រែងអតិថិជននឹងសសេរផ្សព្វផ្សាយនៅតាមទីសាធារណៈ ដែលបណ្តាលឱ្យអតិថិជនផ្សេងៗទៀត មានការយល់ច្រឡំកាន់តែធ្ងន់ធ្ងរ យើងខ្ញុំមិនមានបំណងក្នុងការប្រើប្រាស់ច្បាប់ ក្នុងការគំរាមកំហែងតាមរូបភាពណាមួយឡើយ៕