ចិន៖ សារព័ត៌មានអាស៊ីបានរាយការណ៍ថាកញ្ញា Li Fengping អាយុ ២៥ ឆ្នាំ ជាគិលានុបដ្ឋាយិកានៅនាយកដ្ឋានសង្គ្រោះបន្ទាន់ មន្ទីរពេទ្យប្រជាជនទីក្រុង Yulin តំបន់ស្វយ័ត Guangxi Zhuang ភាគខាងត្បូងប្រទេសចិន ត្រូវបានតុលាការកាត់ទោសប្រហារជីវិតបន្ទាប់ពីសម្លាប់លោកវេជ្ជបណ្ឌិត Luo Yuan Jian អាយុ ២៥ ឆ្នាំ ជាអនុប្រធាននាយកដ្ឋានវះកាត់ឆ្អឹងមន្ទីរពេទ្យដូចគ្នា។
ត្រឡប់ទៅថ្ងៃទី ២៣ ខែមីនាវិញ គឺកញ្ញា Fengping សម្លាប់និងកាត់សាកសពលោក Yuan Jian ជាបំណែកៗនៅបន្ទប់ជួលរបស់នាងខាងក្រោយមន្ទីរពេទ្យ ប៉ុន្តែអ្វីដែលគួរឱ្យខ្លាចជាងនេះទៅទៀតនោះគឺបំណែកសាកសពមួយចំនួនត្រូវបានយកមកចម្អិនជាអាហារផងដែរ ចំណែកបំណែកដែលនៅសេសសល់ត្រូវបានគេបោះចោលទៅក្នុងបង្គន់ ដែលប៉ូលីសបានរកឃើញនៅពេលជាខាងក្រោយ។
អ្នកជិតខាងដែលនៅទល់មុខអគារលំនៅដ្ឋានរបស់កញ្ញា Fengping បានថតវីដេអូរបស់មន្រ្តីមូលដ្ឋានកាន់គ្រែសែងដែលមានសម្ពត់គ្របបំណែកសាកសពរបស់លោកវេជ្ជបណ្ឌិត។
ឃាតកម្មនេះបណ្តាលមកពីកំហឹងរបស់កញ្ញា Fengping បន្ទាប់ពីត្រូវបានគំរាមកំហែងដោយវេជ្ជបណ្ឌិត Yuan Jian បញ្ហានៃការរួមរ័ក្សជាមួយគ្នា ដោយសារតែគិលានុបដ្ឋាយិកាញៀននឹងល្បែងដូច្នេះជំពាក់បំណុលលោកវេជ្ជបណ្ឌិតច្រើនណាស់។
កញ្ញា Fengping ត្រូវបានបង្ខំឱ្យរួមរ័ក្សជាមួយលោកវេជ្ជបណ្ឌិត Yuan Jian ដើម្បីសងបំណុល ពេលខ្លះរួមរ័ក្សញឹកញាប់ដល់ទៅបីដងក្នុងមួយសប្តាហ៍។
កាសែតចិន Zohu និងគេហទំព័រព័ត៌មាន Teller Reports បានរាយការណ៍ថាកញ្ញា Fengping ត្រូវបានកាត់ទោសប្រហារជីវិតពីបទចោទប្រកាន់អ្នកដទៃដោយចេតនា ប៉ុន្តែមិនមានការបញ្ជាក់ពីកាលបរិច្ឆេទនៃការប្រហារជីវិតទេ ហើយបានបញ្ជាឱ្យផាកពិន័យសាច់ញាតិអ្នកស្លាប់ជាទឹកប្រាក់ចំនួន ៩៨,០០០ យ័ន។