ឃាត់ខ្លួនជនសង្ស័យជាជនជាតិចិនចំនួន ៦នាក់ ពាក់ព័ន្ធករណីលួច នៅខេត្តព្រះសីហនុ

0
365
Loading...

ខេត្តព្រះសីហនុ៖ កម្លាំងកងរាជអាវុធហត្ថ ដឹកនាំដោយលោកវរសេនីយ៍ទោ ឆេង វុទ្ធី នាយសេនាធិការ សហការជាមួយកម្លាំងនគរបាល មានការសម្របសម្រួលនីតិវិធីដោយលោក ពេញ ពិសិដ្ឋ ព្រះរាជអាជ្ញារង នៃអយ្យការ អមសាលាដំបូងខេត្ត នៅវេលាម៉ោង១១:០០នាទី ថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២០ បានឃាត់ខ្លួនជនសង្ស័យ ចំនួន ៦នាក់ នៅចំណុចបូរីគុជអាស៊ី ស្ថិតក្នុងភូមិ០១ សង្កាត់លេខ៣ ក្រុងព្រះសីហនុ ពាក់ព័ន្ធករណីលួចមានស្ថានទម្ងន់ទោស (គាស់ទម្លុះទម្លាយ) តាមបណ្តឹងរបស់ជនរងគ្រោះឈ្មោះ ឡេង ស៊ីវវុន ភេទប្រុស អាយុ២៣ឆ្នាំ ជនជាតិខ្មែរ មុខរបរអាជីវករ មានទីលំនៅភូមិ០៥ សង្កាត់លេខ៤ ក្រុង+ខេត្តព្រះសីហនុ ។

ជនសង្ស័យដែលជាជនចិនទាំង៦នាក់មានឈ្មោះ៖

  1. ឈ្មោះ WANG HUA LIANG ភេទប្រុស អាយុ៣៥ឆ្នាំ ជនជាតិចិន ។
  2. ឈ្មោះ WANG PING ភេទប្រុស អាយុ៣៨ឆ្នាំ ជនជាតិចិន ។
  3. ឈ្មោះ LIU XIANG GUANG ភេទប្រុស អាយុ៣១ឆ្នាំ ជនជាតិចិន ។
  4. ឈ្មោះ TAO ER WEI ភេទប្រុស អាយុ៣០ឆ្នាំ ជនជាតិចិន ។
  5. ឈ្មោះTAO ZHENG GANG ភេទប្រុស អាយុ៣១ឆ្នាំ ជនជាតិចិន ។
  6. ឈ្មោះ WANG LING ភេទស្រី អាយុ៤២ឆ្នាំ ជនជាតិចិន ។

ទាំង ៦ នាក់ខាងលើស្នាក់នៅភូមិ១ សង្កាត់៣ ក្រុងព្រះសីហនុ ។
រីឯវត្ថុតាងដែលចាប់បានរួមមាន÷

  • រថយន្ត ចំនួន ២ គ្រឿង
  • ទូរស័ព្ទដៃ ចំនួន ៧ គ្រឿង
  • ដែកគាស់ ចំនួន ២ ដើម
  • កិច្ចសន្យាជួលផ្ទះ ចំនួន ១ ច្បាប់
  • ប្រាក់ ចំនួន ១០៦.០០០រៀល និង ១.៧១០ដុល្លា
  • កាតធនាគារ ចំនួន ៩ សន្លឹក
  • កាតសម្គាល់ខ្លួន ចំនួន ៥ សន្លឹក
  • ប័ណ្ណបើកបរ ចំនួន ១ សន្លឹក
  • ប័ណ្ណសម្គាល់យានយន្ត ចំនួន ១ សន្លឹក
  • កាតផ្សេងៗ ចំនួន ៩ សន្លឹក
  • លិខិតឆ្លងដែនជនជាតិចិន ចំនួន ២ ក្បាល
  • ស្រោមដៃក្រណាត់ ចំនួន ១ គូរ
  • នាឡិកាដៃ ចំនួន ១ គ្រឿង
  • សោរថយន្តLANDCRUISER ចំនួន ១
  • កាំបិតប៉័ងតោ ចំនួន ១
  • មួកចំនួន ៣
  • ដុំGPS ពណ៌ខ្មៅ ចំនួន ១
  • សោបន្ទប់ ចំនួន ១
  • ម៉ូតូម៉ាកAIR BLADE ចំនួន ១ គ្រឿង
  • ទួរណឺវិស ចំនួន ១
  • ដំបងរលាស់ ចំនួន ១ ដើម
  • កាំបិតស្នៀត ចំនួន ៣
  • ដំបងឆក់ ចំនួន ១ ដើម
  • ម្សៅសថ្លា ចំនួន ២ កញ្ចប់តូច

ចំណែកសម្ភារដែលបាត់បង់រួមមាន៖

  • បន្តោងខ្សែកពេជ្រ ចំនួន ៣
  • ចិញ្ចៀនពេជ្រ ចំនួន ៣ វង់
  • ក្រវិលពេជ្រ ចំនួន ៤ គូរ
  • កងដៃពេជ្រ ចំនួន ១
  • ត្បូងចម្រុះ ចំនួន ២៥ គ្រាប់
  • ចិញ្ចៀនមាស ចំនួន ១ វង់
  • ក្រវិលមាស ចំនួន ១ គូរ
  • ក្រវិលផ្លាទីន ចំនួន ៨ គូរ
  • ខ្សែកផ្លាទីន ចំនួន ៧ ខ្សែ
  • កងដៃផ្លាទីន ចំនួន ៧ កង (១ឈុត)
  • ខ្សែដៃផ្លាទីន ចំនួ ៤ ខ្សែ
  • ប្រាក់ចំនួន ៥០០ ដុល្លារ
  • និងសម្ភារមានតម្លៃមួយចំនួនទៀត ។

សម្ថកិច្ចបានប្រគល់សម្ភារ:ទាំងអស់អោយទៅម្ចាស់ផ្ទះវិញហើយ បច្ចុប្បន្នការិយាល័យជំនាញកំពុងធ្វើការសាកសួរតាមនីតិវិធី៕ ប្រភព៖ ហ្វេសប៊ុកពូ Huy Bunleng