ក្រសួងមហាផ្ទៃ ប្រកាសដាក់ឲ្យប្រើប្រាស់សន្លឹកអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរគំរូថ្មី ដែលមានសញ្ញាសុវត្ថិភាពពិសេស

0
512
Loading...

ក្រសួងមហាផ្ទៃ បានចេញសេចក្ដីជូនដំណឹងស្ដីពី ការដាក់ឲ្យប្រើប្រាស់សន្លឹកអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរគំរូថ្មី ដែលមានសញ្ញាសុវត្ថិភាពពិសេស (Hologram)។

នៅក្នុងប្រកាសនោះ ក្រសួងមហាផ្ទៃ បានជម្រាបជូនដល់សាធារណៈជន និងស្ថាប័នពាក់ព័ន្ធ ឲ្យបានជ្រាបថា៖

ក្នុងគោលបំណងធ្វើឲ្យសន្លឹកអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរកាន់តែមានលក្ខណៈសុវត្ថិភាពខ្ពស់ រាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា បានសម្រេចចេញសន្លឹកអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរគំរូថ្មីដែលមានសញ្ញាសុវត្ថិភាពពិសេស (Hologram) សម្រាប់ផ្ដល់ជូនប្រជាពលរដ្ឋ ដើម្បីប្រើប្រាស់ដូចមានគំរូជូនភ្ជាប់។

ចំពោះសន្លឹកអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរដែលកំពុងប្រើប្រាស់បច្ចុប្បន្ន នៅមានតម្លៃរហូតដល់អស់សុពលភាព។

អាស្រ័យដូចបានជម្រាបជូនខាងលើ សូមសាធារណជន និងស្ថាប័នពាក់ព័ន្ធទាំងអស់ជ្រាបជាព័ត៌មាន និងចូលរួមអនុវត្តតាមសមត្ថកិច្ច៕