សូមរក្សាការប្រុងប្រយ័ត្ន! ក្រសួងសុខាភិបាលរកឃើញអ្នកឆ្លងកូវីដ១៩ម្នាក់បន្ថែមនៅភ្នំពេញ

0
464
Loading...

យោងតាមសេចក្ដីជូនព័ត៌មានរបស់ក្រសួងសុខាភិបាលនៅថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២០នេះ បានឲ្យដឹងថា ក្រសួងបានរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ ថ្មីម្នាក់បន្ថែមទៀត និងអ្នកជាសះស្បើយ ២ នាក់។ ដូចនេះចំនួនអ្នកឆ្លងជំងឺកូវីដ១៩ នៅក្នុងប្រទេសកម្ពុជាបានកើនឡើងដល់ ៣០៣ នាក់ រីឯជាសះស្បើយកើនដល់ ២៩១ នាក់។

ចំពោះអ្នកឆ្លងថ្មីនេះ គឺជាបុរសជនជាតិខ្មែរ អាមេរិក អាយុ ៥៦ ឆ្នាំ ស្នាក់នៅបុរីមួយកន្លែងនៅភ្នំពេញ។ គាត់បានធ្វើដំណើរមកពីសហរដ្ឋអាមេរិក បន្ដដំណើរតាមជើងហោះហើរនៅប្រទេសចិន (តៃវ៉ាន់) មកដល់កម្ពុជានៅថ្ងៃទី១៥ ខែវិច្ឆិកា និងបានធ្វើតេស្តវិជ្ជមានជំងឺកូវីដ១៩ ដែលបញ្ជាក់ដោយវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា។ បច្ចុប្បន្នអ្នកជំងឺបាននឹងកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យមិត្ដភាពខ្មែរ-សូវៀត។ សម្រាប់លម្អិតសូមពិនិត្យសេចក្ដីជូនព័ត៌មានរបស់ក្រសួងខាងក្រោម៖