មានករណីវិជ្ជមានវីរុសកូវីដ-១៩​ ថ្មី​ ១នាក់ ខណៈថ្ងៃនេះជាថ្ងៃតេស្ដលើកចុងក្រោយនៃព្រឹត្តិការណ៍ ៣វិច្ឆកា

0
456
Loading...

នៅថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២០ យោងតាមសេចក្ដីជូនព័ត៌មានរបស់ក្រសួងសុខាភិបាលបានឲ្យដឹងថា ក្រសួងបានរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ ថ្មីចំនួន ១ នាក់បន្ថែមទៀត និងមិនមានអ្នកជាសះស្បើយទេ នាំឲ្យចំនួនអ្នកឆ្លងជំងឺកូវីដ១៩ នៅក្នុងប្រទេសកម្ពុជាបានកើនឡើងដល់ ៣០៤ នាក់ ហើយអ្នកព្យាបាលជាសះស្បើយមានចំនួន ២៩១ នាក់ដដែល។

អ្នកដែលរកឃើញឆ្លងថ្មីនេះខាងលើគឺជាស្ត្រីជនជាតិខ្មែរ អាយុ ៤៩ ឆ្នាំ ស្នាក់នៅសង្កាត់បឹងកេងកង៣ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។ គាត់បានធ្វើដំណើរមកពីសហរដ្ឋអាមេរិក បន្ដដំណើរតាមជើងហោះហើរនៅប្រទេសកូរ៉េខាងត្បួង មកដល់កម្ពុជានៅថ្ងៃទី១៦ ខែវិច្ឆិកា ។ នឹងបានធ្វើតេសវិជ្ជមានជំងឺកូវីដ១៩ ដែលបញ្ជាក់ដោយវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា។ បច្ចុប្បន្នអ្នកជំងឺបាននឹងកំពុងសម្រាកព្យាបាលនៅមណ្ឌលសុខភាពយចាក់អង្រែ។

ថ្ងៃនេះក៏ជាថ្ងៃ ត្រូវធ្វើតេស្ដលើកទី៤ សម្រាប់អ្នកពាក់ព័ន្ធព្រឹត្តិការណ៍៣វិច្ឆកាទាំងអស់។ ដើម្បីជម្រាបកាន់តែលម្អិតសូមពិនិត្យសេចក្ដីជូនព័ត៌មានរបស់ក្រសួងខាងក្រោម៖