ជប៉ុន៖ កាលពីថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២០ កាលពីម្សិលមិញនេះ យោងតាមការចុះផ្សាយរបស់សារព័ត៌មាន BangkokPost បានឱ្យដឹងថា ក្រុមហ៊ុនអាកាសចរណ៍នៅជប៉ុនគឺក្រុមហ៊ុន AirAsia Japan Co បានបង្ខំចិត្តដាក់ពាក្យក្ស័យធននៅឯតុលាការតូក្យូ ក្រោយពីដើរដល់ផ្លូវទាល់។
មូលហេតុដែលបណ្ដាលឱ្យក្រុមហ៊ុនអាកាសចរណ៍ AirAsia នៅជប៉ុន ត្រូវបង្ខំចិត្តដាក់ពាក្យក្ស័យធនដូច្នេះ គឺដោយសារតែជំងឺរាតត្បាតកូវីដ១៩ បានបណ្ដាលឱ្យបណ្ដាប្រទេសទាំងអស់ទូទាំងសកលលោក ធ្វើការបិទប្រទេសរៀងៗខ្លួន ក៏ដូចជាបានធ្វើការហាមប្រាមប្រជាជនរបស់ខ្លួនមិនឱ្យធ្វើដំណើរចេញចូលក្រៅប្រទេសនោះឡើយ។
នៅក្នុងសេចក្តីថ្លែងការណ៍មួយរបស់ AirAsia ជប៉ុន បានឲ្យដឹងថា៖ «ដោយសារជំហរហិរញ្ញវត្ថុបច្ចុប្បន្នរបស់ AirAsia ជប៉ុនយើងសោកស្តាយដែលបានជូនដំណឹងថាក្រុមហ៊ុន AirAsia ជប៉ុន ក្នុងពេលនេះមិនអាចទូទាត់ប្រាក់សងត្រឡប់វិញបានទេ។ យើងសូមអភ័យទោសដោយស្មោះត្រង់ចំពោះភាពរអាក់រអួលដែលបង្កឡើងដល់អតិថិជនដែលបានប្រើប្រាស់ ឬកក់ជើងហោះហើរ AirAsia Japan ។»
ជាមួយគ្នានេះដែរ ទម្រាំតែបង្ខំចិត្តដាក់ពាក្យប្រកាសក្ស័យធន ខាងក្រុមហ៊ុន AirAsia ជប៉ុន បានធ្វើការតស៊ូជំនះឧបសគ្គអស់រយៈពេលជាយូរមកហើយ ពោលគឺបានដកលុយពីហៅប៉ៅរបស់ខ្លួនដើម្បីទប់ខាតអត់រយៈពេលជាច្រើនខែ ដោយសារចំណូលតិចរបស់ AirAsia Japan Co មិនអាចទប់ទល់បាន ព្រោះជំងឺរាតត្បាតកូវីដ១៩នៅតែបន្ដ AirAsia Japan Co ធ្វើអាចធ្វើប្រតិបត្តិការណ៍បាន ហើយឈានដល់ការដាក់ពាក្យក្ស័យធនដូច្នេះ៕