អាយុ ២៣ ឆ្នាំលាឈប់ពីការងារ ហើយនារីម្នាក់នេះបានបន្តក្តីស្រមៃ “ធ្វើដំណើរជុំវិញពិភពលោក” ដើម្បីថតរូបភាពដ៏អស្ចារ្យជាច្រើន

0
877
Loading...

Michelle von Kalben ជាស្ត្រីជនជាតិអាឡឺម៉ង់អាយុ ២៣ ឆ្នាំដែលបានសម្រេចចិត្តលាឈប់ពីការងារ ដើម្បីធ្វើតាមក្តីសុបិន្តនៃការកាន់កាប់អាជីវកម្មតាមអ៊ិនធឺរណែតតាំងពីវ័យក្មេង និងធ្វើដំណើរជុំវិញពិភពលោក។

នាងចាប់ផ្តើមប្រមូលរូបភាពតាមវិធីជាច្រើន ជាមួយកន្លែងអស្ចារ្យជាច្រើន ដែលមនុស្សភាគច្រើនមិនដែលឃើញ បង្ហោះចូលទៅក្នុងបណ្តាញសង្គមរហូតដល់អ្នកនិយមលេងបណ្ដាញចាប់ផ្តើមចែករំលែកបន្ត ដូច្នេះហើយទើបធ្វើឱ្យនាងក្លាយជា influencer ក្នុងពិភពដំណើរកំសាន្ត រួមទាំងការនិពន្ធសៀវភៅដើម្បីលើកទឹកចិត្តមនុស្ស។

សព្វថ្ងៃនេះនៅពេលដែលនាងចេញទៅកាន់ទីកន្លែងណា នាងតែងតែមានអ្នកឧបត្ថម្ភ (sponsor) ជួយក្នុងការចំណាយ។ នោះហើយជាមូលហេតុដែលនាងនិយាយថាវាគឺជាភាពជោគជ័យបំផុតរបស់នាងនៅក្នុងជីវិត។

រូបថតដែលអនុញ្ញាតឱ្យយើងមើលឃើញទីតាំងអស្ចារ្យជាច្រើន

ការធ្វើដំណើរបើកចំហបទពិសោធន៍ថ្មីៗបានក្លាយជាមុខរបរសំខាន់របស់នាងនាពេលបច្ចុប្បន្ននេះ

និយាយឱ្យត្រង់ដើម្បីហៅវាថាជាការងារដ៏ពេញលេញ គឺជាការងារមួយដែលអ្នកដែលអាចរកប្រាក់បានពីរបស់ដែលអ្នកស្រលាញ់ ហើយចង់ធ្វើវាអស់មួយជីវិត។

នាងជឿជាក់ថាអ្វីគ្រប់យ៉ាងេះគឺមានគ្រោះថ្នាក់ ប៉ុន្តែកុំអោយហានីភ័យនោះបញ្ឈប់ការសំរេចចិត្តក្នុងក្តីសុបិន្តរបស់យើង។

អ្នកគ្រប់គ្នាអាចធ្វើតាមដានរូបថតស្អាតៗ ហើយដំណើរដ៏អស្ចារ្យរបស់នាងអាចត្រូវបានបន្តនៅលើគេហទំព័រ MichelleVonKalben.com និង Instagram michellevonkalben