Loading...
បន្ទាយស្រី៖ មួយរយៈចុងក្រោយនេះ ឃើញថាស្រុកបន្ទាយស្រីមានការកែសម្អមុខមាត់ថ្មី បង្ហាញភាពទាក់ទាញគួរឲ្យកត់សម្គាល់ ដែលត្រូវបានបងប្អូនខ្មែរមានការកោតសរសើរ ចាត់ទុកជាស្រុកគំរូនៅក្នុងប្រទេសកម្ពុជាយើង។
ជាថ្មីម្ដងទៀតហើយ ប្លែកភ្នែកជាមួយនឹងទិដ្ឋភាពដ៏ស្រស់បំព្រងនៃផ្កាកំប្លោក ក្នុងបឹងមួយនៃរមណីយដ្ឋានផ្ទះស្នាក់បៃតង ស្ថិតនៅភូមិស្រះខ្វាវ ឃុំត្បែង ស្រុកបន្ទាយស្រី ខេត្តសៀមរាប។ ធម្មតាគេនឹងកាត់យកផ្កាទាំងនេះទៅលក់ ឬយកទៅធ្វើជាអន្លក់ហូបជាមួយទឹកគ្រឿង តែម្ចាស់រមណីយដ្ឋានប្រាប់ថា លើកនេះមិនកាត់លក់ទេ ទុកគ្រាន់ពុកម៉ែបងប្អូនមកថតរូបលេងកម្សាន្ដ។
ដូច្នេះបើបានទៅលេងសៀមរាម កុំភ្លេចឈាងចូលទៅថតរូបលេងកំសាន្ត៕ រូបដោយ៖ ហ្វេសប៊ុក ទៅលេងបន្ទាយស្រី