រំភើបជំនួស! ឧកញ៉ាចិត្តធម៌ ស្រី ចាន់ថន ស្កាត់ជួបក្មេងស្រីយ៉ង់ ស្រីនីត ថែមទាំងសម្រេចបំណងប្រាថ្នាឲ្យនាងទៀតផង

0
635
Loading...

ខេត្តមណ្ឌលគីរី៖ ប្រិយមិត្តជាច្រើនច្បាស់ជាជ្រាបហើយ នៅលើបណ្ដាលសង្គមកាលពីពេលថ្មីៗ ទាក់ទងនឹងក្មេងស្រីសម្បុរស្រអែម អ្នកខេត្តមណ្ឌលគីរីឈ្មោះ យ៉ុង ស្រីនីត ដែលគ្រប់គ្នាសរសើរពីសម្រស់របស់នាង ដែលនាងមានបំណងប្រាថ្នាចង់ក្លាយជាគ្រូបង្រៀន និងតារាចម្រៀង។

ពេលនេះលោកឧកញ៉ាចិត្តធម៌ស្រី ចាន់ថន បានធ្វើដំណើរទៅកាន់ខេត្តមណ្ឌលគីរី ដើម្បីស្កាត់ជួបប្អូនស្រីហើយ។ ក្នុងនោះលោកបាននិយាយថា៖ «ប្អូនស្រីពិតជាឆ្លាតណាស់ហើយនឹងឈ្លាសវៃ ខ្ញុំពិតជាសប្បាយរីករាយដែលបានស្កាត់មកមើលជីវភាពរស់របស់គ្រួសារប្អូនស្រី ខ្ញុំបាទ បានចុះមកដល់ផ្ទះរបស់ប្អូនស្រី យ៉ង់ ស្រីនីត ដែលកំពុងជួបការលំបាក និងមានជីវភាពខ្វះខាតច្រើន ដោយសព្វថ្ងៃគាត់ក៏មិនទីលំនៅច្បាស់លាស់ នឹងមានបងប្អូនបង្កើតដល់៦នាក់ ហើយក្នុងនោះដែរប្អូនស្រីក៏មានបំណងប្រាថ្នា២យ៉ាង ដែលខ្ញុំបានសួរ ទី១-ចង់អោយគ្រួសារមានផ្ទះផ្ទាល់ខ្លួន ហើយឪពុកមានការងារធ្វើ និងទី២-នៅពេលអនាគតប្អូនស្រីចង់ធ្វើជាគ្រូបង្រៀន និងជាអ្នកចំរៀង.. ដោយឃើញពីការលំបាករបស់ប្អូនស្រី ក៏ដូចជាបំពេញបំណងប្រាថ្នារបស់ប្អូនស្រី ខ្ញុំបាទ សម្រេចចិត្តថានឹងផ្តល់ដី ហើយជួយសាងសង់ផ្ទះថ្មី១ខ្នង កង់ចំនួន០២គ្រឿង សម្ភារៈប្រើប្រាស់ និងថវិការមួយចំនួន ជូនប្អូនស្រី.. ថែមទាំងផ្តល់ការងារអោយឪពុករបស់ប្អូនស្រី មានការងារធ្វើ និងមើលថែដល់ក្រុមគ្រួសាររបស់ប្អូនស្រីដើម្បីមានអនាគតភ្លឺស្វាងទៅមុខទៀត។

អ្វីដែលសប្បាយចិត្តខ្លាំងបំផុតនោះគឺបានកង់ថ្មីមួយនេះ»៕