ដំណឹងល្អ! ព្រឹកនេះអ្នកជាសះស្បើយដល់ទៅ ៣នាក់ឯណោះ

0
368
Loading...

សេចក្ដីជូនដំណឹងរបស់ក្រសួង​សុខាភិបាលព្រឹកនេះមានអ្នក​ជាសះស្បើយ​ថ្មី​ថែម​ ០៣​ ទៀត ដែលក្នុងនោះមានបុរសជនជាតិ​ប៉ាគីស្ថាន​អាយុ ៣៥​ ឆ្នាំ​ម្នាក់ ស្នាក់នៅ​សង្កាត់បឹងកក់ ១ ខណ្ឌទួលគោក បុរសខ្មែរអាយុ ២៩ ឆ្នាំ​ នៅស្រុក​កៀនស្វាយ​ខេត្ត​កណ្តាល និង​ម្នាក់ទៀតជាបុរសខ្មែរដែរ​អាយុ ៣៩ ឆ្នាំ​នៅ​ក្រុង​ដូនកែវ ខេត្ត​តាកែវ ពួកគេ​បាន​ទទួល​លទ្ធផល​តេស្ត​អវិជ្ជមាន ០២ ដង និង​អនុញ្ញាតិ​ឲ្យ​ចាក​ចេញ​ពី​មន្ទីរពេទ្យ៕