​កុមារី យ៉ង់ ស្រី​នី​ត មកដល់ភ្នំពេញ ដើម្បី​ថត​​ខ្សែភាពយន្ត ជាមួយនាយពាក់មី

0
1278
Loading...

​ភ្នំពេញ​៖ រូបភាព និង​វីដេអូ​ច្រៀង​ចម្រៀង​របស់​កុមារី យ៉ង់ ស្រី​នី​ត ដែល​បាន​បង្ហោះ​នៅលើ​បណ្ដាញ​សង្គម ត្រូវបាន​សាធារណជន​ចាប់អារម្មណ៍​តាមរយៈ​សម្រស់​ពី​ធម្មជាតិ និង​ការ​ច្រៀង​អមដោយ​ទឹកដម​សំឡេង​យ៉ាង​ពីរោះ​។ ក្រោយ​សកម្មភាព​ទាំងនេះ បានធ្វើ​ឲ្យ​តារា​កំប្លែង​នាយ​ពាក់​មី ទាក់ទង​កុមារី យ៉ង់ ស្រី​នី​ត មកកាន់​រាជធានី​ភ្នំពេញ ដើម្បី​ថត​ខ្សែភាពយន្ត​។

នៅ​ថ្ងៃទី​២០ វិច្ឆិកា​នេះ ជា​វេលា​ដែល​កុមារី យ៉ង់ ស្រី​នី​ត បានមក​ដល់ទី​ក្រុងភ្នំពេញ ដើម្បី​ថត​ខ្សែភាពយន្ត​ជាមួយ​នាយ​ពាក់​មី​។ យោងតាមលោក ពាក់មី បានប្រាប់ឲ្យដឹងតាមរយៈបណ្ដាញសង្គមរបស់លោកថា ពេលនេះស្រីនីតមកដល់ហេីយ​ផ្ទះលោកហេីយ ហើយយប់នេះនាងនឹងគេងជាមួយកូនស្រីរបស់លោក។

លោកបានបន្ថែមទៀតថា ស្រីនីតអត់សូវមានខោអាវល្អរស្លៀកពាក់ទេ​ ដូច្នេះបើបងប្អូនណាស្រលាញ់អាណិតស្រីនីត​ ចង់ជួយនាង​ ខលទៅកាន់លោកពាក់មីបាន៕