បន្តប្រុងប្រយ័ត្ន! រកឃើញជនជាតិខ្មែរ ១ នាក់មានផ្ទុកកូវីដ១៩ និងម្នាក់ទៀតជាសះស្បើយ

0
2044
Loading...

នៅព្រឹកថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២០ នេះ ក្រសួងសុខាភិបាលបានប្រកាសរកឃើញអ្នកឆ្លងកូវីដ១៩ ចំនួន ១ នាក់បន្ថែមទៀតនៅភ្នំពេញ និងអ្នកជាសះស្បើយចំនួន ១ នាក់ផងដែរ ធ្វើឲ្យចំនួនអ្នកឆ្លងកូវីដ១៩ នៅកម្ពុជាបានកើនឡើងដល់ ៣០៥ នាក់ រីឯអ្នកជាសះស្បើយបានកើនឡើងដល់ ២៩៥ នាក់ផងដែរ។

អ្នកដែលឆ្លងកូវីដ១៩ថ្មីនេះ គឺជាបុរសជនជាតិខ្មែរអាយុ ៥៩ ឆ្នាំ មានអាសយដ្ឋាន ខណ្ឌកំបូល រាជធានីភ្នំពេញ បានធ្វើដំណើរមកពីសហរដ្ឋអាមេរិក បន្ដជើងហោះហើរនៅប្រទេសកូរ៉េខាងត្បូង មកដល់ប្រទេសកម្ពុជានៅថ្ងៃទី១៩ ខែវិច្ឆិកា និងបានធ្វើតេស្ដរកឃើញវិជ្ជមានកូវីដ១៩ នេះដោយវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា បច្ចុប្បន្នអ្នកជំងឺកំពុងសម្រាកព្យាបាលនៅមណ្ឌលសុខភាពចាក់អង្រែ។

សម្រាប់អ្នកដែលបានជាសះស្បើយនៅថ្ងៃនេះគឺ អគ្គលេខាធិការរងក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ លោក ស វិចិត្រ អាយុ ៤៧ មានអាសយដ្ឋាននៅទូទំពួង៕