បុរសកម្សត់ម្នាក់កំពុងតែធ្វើឱ្យមហាជនអាណិតអាសូរជាខ្លាំង ព្រោះតែទឹកចិត្តក្នុងនាមជាប្ដី ជាឪពុក តស៊ូដើម្បីរកប្រាក់ចិញ្ចឹមប្រពន្ធពិការ និងកូនៗទាំង ៣ នាក់ ស៊ូធាក់កង់ហាលថ្ងៃភ្លៀងខ្យល់មួយថ្ងៃជាង ៤០ គីឡូម៉ែត្រ ទៅមកពីផ្ទះ និងកន្លែងធ្វើការ។
តាមរយៈគណនីហ្វេសប៊ុកឈ្មោះ សំណព្វ ចិត្ត អូន ដែលជាមិត្តរួមការងារជាមួយនឹងបុរសខាងលើបានរៀបរាប់ឱ្យដឹងថា បុរសរូបនេះត្រូវមកធ្វើការដោយធាក់កង់ជិត២០គីឡូ ជាមួយនឹងកង់ចាស់របស់លោក ដែលគ្មានភ្លើងបំភ្លឺពេលយប់ ដោយត្រូវរ៉ាប់រងចិញ្ចឹមប្រពន្ធជាជនពិការជើង និងកូន៣នាក់ក្នុងបន្ទុក។ ដែលការអាណិតអាសូររូបលោក ក្រុមការងារធ្វើការជាមួយគ្នានៅក្នុងរោងចក្រ ដេស៊ឹង បានរៃអង្គាសគ្នាទិញម៉ូតូអត់ពន្ធមួយគ្រឿងជូនរូបលោក ដែលធ្វើឱ្យគាត់រំភើបទប់ទឹកភ្នែកមិនបាន ។ ថ្វីដ្បិតតែម៉ូតូនោះចាស់ គ្មានពន្ធ និងគ្មានស្លាកលេខតែពួកគេសង្ឃឹមថានឹងជួយសម្រួលនូវភាពហត់នឿយដល់គាត់បានច្រើន ។
នេះជាទំនួលខុសត្រូវក្នុងនាមជាមេគ្រួសារម្នាក់ ដែលធ្វើឲ្យមហាជនអ្វីមានការរំជួលចិត្ត និងកោតស្ងប់ស្ងែង ដែលតស៊ូមិនបោះបង់ ៕
សូមទស្សនាវីដេអូខាងក្រោមនេះ ៖