ស្ត្រីពីររូបផ្សេងទៀត ដែលជាភរិយារបស់មន្ត្រីជាន់ខ្ពស់២រូប រកឃើញវិជ្ជមានកូវីដ១៩

0
1284

ស្ត្រីពីររូបផ្សេងទៀត ដែលជាភរិយារបស់មន្ត្រីជាន់ខ្ពស់២រូបនៅក្រសួងមហាផ្ទៃ គឺវិជ្ជមានកូវីដ១៩ ។ នៅក្នុងចំណោមនោះ គឺមានស្ត្រីម្នាក់ជាបុគ្គលិក បម្រើការនៅធនាគារឯកជនមួយ។

លោកជំទាវ យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាល តាមរយៈសារសម្លេងទទួលបាននៅយប់នេះ (ថ្ងៃទី ២៩ ខែវិច្ឆកា) បានបញ្ជាក់ថា ករណីទីមួយ គឺមានអស័យដ្ឋាននៅប៉េងហូត បឹងស្នោ ដែលជាភរិយារបស់មន្ត្រីនៅនាយកដ្ឋានបច្ចេកវិទ្យាក្រសួងមហាផ្ទៃ មានអាយុ ២៤ឆ្នាំ។

ករណីទី២ កើតឡើងលើភរិយារបស់អនុប្រធាននាយកដ្ឋានពន្ធនាគារនៃក្រសួងមហាផ្ទៃ ៣៦ឆ្នាំ។ លោកស្រីដែលជាភរិយារបស់អនុប្រធាននាយកដ្ឋាន ពន្ធនាគារនេះ គឺបម្រើការនៅធនាគារឯកជនមួយ។

លោកជំទាវ យក់ សម្បត្តិបញ្ជាក់ថា ក្រុមគ្រូពេទ្យកំពុងរៀបចំទៅទទួលអ្នកជំងឺពីគេហដ្ឋាន ៕

Loading...