យុវជនម្នាក់ ដែលប្រកាសថា «នឹងកម្ទេចប្រទេសកម្ពុជាតាមរយៈ Tik Tok» ត្រូវបានឃាត់ខ្លួន

0
1069

បន្ទាប់ពីវីដេអូឃ្លីប Tik Tok របស់យុវជនម្នាក់ ដែលបាននិយាយថា «នឹងកម្ទេចប្រទេសកម្ពុជាតាមរយៈ Tik Tok» ត្រូវបានផ្សព្វផ្សាយលើបណ្ដាញទំនាក់ទំនងសង្គមហ្វេសប៊ុក កម្លាំងជំនាញនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង បានបើកការស៊ើបអង្កេត ស្រាវជ្រាវកំណត់អត្តសញ្ញាណជនសង្ស័យ និងឈានដល់ការឃាត់ខ្លួនបុរសនោះ នៅថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២០ មានឈ្មោះ ចាន់ ទេវ: ភេទប្រុស កើតឆ្នាំ២០០០ និងបានកសាងសំណុំរឿងបញ្ជូនទៅតុលាការខេត្តបាត់ដំបង។

បន្ទាប់ពីពិនិត្យសំណុំរឿងព្រហ្មទណ្ឌរួចមក នៅថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២០ សាលាដំបូងខេត្តបាត់ដំបង បានសម្រេចចេញដីកាលេខ ១១០១ត.ព្រ បង្គាប់ឲ្យឃុំខ្លួន ឈ្មោះ ចាន់ ទេវ: នៅមណ្ឌលឃុំខ្លួនខេត្តបាត់ដំបង ដោយចោទប្រកាន់ពីបទញុះញង់ឲ្យមានការរើងអើង ប្រព្រឹត្តនៅចំណុចភូមិអូរតាតាំ១ សង្កាត់ទួលតាឯក ក្រុងបាត់ដំបង ខេត្តបាត់ដំបង កាលពីថ្ងៃទី ២៨ ខែវិច្ឆិកា ឆ្នាំ២០២០៕

Loading...