សម្តេចតេជោ ហ៊ុន សែន ណែនាំអោយយកមណ្ឌលចត្តាឡីស័ក ធ្វើជាទីកន្លែងសម្រាប់យកសំណាក ទៅធ្វើតេស្តតែម្តង។ ក្នុងនោះដែរ ក្នុងមួយគ្រួសារទទួលបានពីរម៉ឺនរៀលក្នុងមួយថ្ងៃ សម្រាប់ពលរដ្ឋក្រីក្រដែលត្រូវធ្វើចត្តាឡីស័ក សម្តេចតេជោថ្លែងថាប្រហែលមានតែស្រុកខ្មែរទេ ដែលធ្វើចត្តាឡីស័កបានប្រាក់។ សម្តេចតេជោបន្ថែមថា បើអស់ថវិការដែលបានមកពីសប្បុរសជន នោះសម្តេចនឹងបញ្ចេញថវិការជាតិបន្ថែមទៀត។ សម្តេចតេជោបានសូមអោយត្រៀមរបស់របរ ប្រើប្រាស់ ដើម្បីផ្គត់ផ្គង់ពលរដ្ឋដែលទៅធ្វើចត្តាឡីស័កនោះផងដែរ។
ពលរដ្ឋដែលមិនមានលទ្ធភាពអាចធ្វើចត្តាឡីស័កបាន សូមទៅធ្វើចត្តាឡីស័កនៅមណ្ឌលដែលអាជ្ញាធរបានរៀបចំ ហើយសម្រាប់អ្នកក្រីក្រ គឺអាជ្ញាធរនឹងជួយផ្គត់ផ្គង់ស្បៀងអាហារ។ សម្តេចតេជោស្នើអោយក្រសួងសុខាភិបាលចែកថវិការដែលបានមកពីជំនួយរបស់សប្បុរសជន ទៅតាមបណ្តារខេត្តនានា ដើម្បីយកថវិការ នោះទៅចែកជូនពលរដ្ឋក្រីក្រដែលត្រូវធ្វើចត្តាឡីស័ក។
ករណីឆ្លងសហគមន៍បានកើនឡើងដល់ ១៤ករណីហើយ ដែលនេះជាការប្រកាសរបស់សម្តេចតេជោនៅសៀមរាប។ សម្តេចតេជោបញ្ជាក់ថា វិទ្យាស្ថានប៉ាស្ទ័រនឹងបញ្ជាក់ពីករណីកូនស្រី ឯកឧត្តម ឆែម សាវុធ ប្រសិនកូនស្រី ឯកឧត្តម ឆែម សាវុធ វិជ្ជមានទៀត នោះករណីសហគមន៍នឹងកើនឡើងដល់ ១៥ករណី។
សម្តេចតេជោ ហៅការឆ្លងចូលសហគមន៍ជាលើក ដំបូងនៅកម្ពុជាដែលមានភរិយារបស់ឯកឧត្តម ចែម សាវុធ ជាអ្នកឆ្លងទី១មួយនោះ ថាព្រឹត្តការណ៍សហគមន៍ ២៨ វិច្ឆិកា។ សម្តេចតេជោបញ្ជាក់ថា រហូតមកទល់នឹងពេលនេះប្រភពចម្លងនៅមិនទាន់ដឹងក្បាលកន្ទុយនៅឡើយទេ ដូច្នេះត្រូវធ្វើក្នុងល្បឿនលឿនបំផុត និង កម្រិតទ្រង់ទ្រាយធំ៕