ថែសុខភាពផង! កម្ពុជានឹងចុះត្រជាក់ខ្លាំងលើកទី ១ ជាង ១០អង្សារសេ

0
5174

យោងតាមសេចក្ដីជូនដំណឹង ស្ដីពីស្ថានភាពធាតុអាកាសរបស់ក្រសួងធនធានទឹក និងឧតុនិយម កម្ពុជានឹងចុះត្រជាក់ជាលើកទី ១ នាដើមខែធ្នូ ពោលគឺចាប់ផ្ដើមចាប់ពីថ្ងៃទី៤ ធ្នូ ឆ្នាំ២០២០ នេះ ។ សីតុណ្ហភាពនៅតំបន់វាលទំនាបកណ្ដាលនឹងចុះត្រជាក់ដល់ ១៩ អង្សារសេ រីឯតំបន់ជួរភ្នំដងរែក និងខ្ពង់រាបឦសាននឹងចុះដល់ ១៧ អង្សារសេ ។

ការចុះត្រជាក់ខ្លាំងបែបនេះ តាមការព្យាករណ៍គឺដោយសារជ្រលងសម្ពាធខ្ពស់ពីប្រទេសចិន នឹងរំកិលចុះក្រោមជាលំដាប់ ដោយនៅថ្ងៃទី ៤ ខែធ្នូ នឹងរំកិលចុះមកដល់ភាគកណ្ដាលប្រទេសកម្ពុជា ជាមួយខ្យល់មូសុងឦសានបក់ខ្លាំងៗ ៕

Loading...