ផ្អាកការផាកពិន័យរយៈពេល១៥ថ្ងៃ សម្រាប់ខេត្តក្រុងពីរនេះ

0
505
Loading...

នៅថ្ងៃទី ០១ ខែធ្នូ ឆ្នាំ២០២០ ឯកឧត្តម នាយឧត្តមសេនីយ៍ ហ៊ឹម យ៉ាន អគ្គស្នងការរងនគរបាលជាតិទទួលការងារចរាចរណ៍ និងសណ្ដាប់ធ្នាប់សាធារណៈ បានបញ្ជាក់ឲ្យដឹងថា ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ បានដាក់បទបញ្ជាឲ្យកម្លាំងជំនាញគ្រប់គោលដៅនៃការត្រួតពិនិត្យការអនុវត្តច្បាប់សី្តពីចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ និងខេត្តសៀមរាប ត្រូវផ្អាកប្រតិបត្តិការរយៈពេល១៥ថ្ងៃ ចាប់គិតពីថ្ងៃនេះទៅ ប៉ុន្តែសមត្ថកិច្ចចរាចរណ៍ទាំងអស់នៅតែអនុវត្តតួនាទី ដេីម្បីជួយសម្រួលចរាចរណ៍ជូនប្រជាពលរដ្ឋ ។

ដោយឡែកចំពោះខេត្តក្រុងផ្សេងទៀត ត្រូវបន្តការត្រួតពិនិត្យការអនុវត្តច្បាប់ស្តីពីចរាចរណ៍ផ្លូវគោកដូចធម្មតា ក្នុងស្មារតីបង្ការកូវីដ-១៩ជានិច្ច៕