ដំរី Kaavan និង Di Poh បានជួបគ្នាជាលេីកដំបូង តែហាក់មាននិស្ស័យភ្លាម ដូចតាមការរៀបចំទុកជាមុន Kaavan បានជួបក្រុមគ្រួសារដំរីពិតប្រាកដ ដែលខាវ៉ាន់ ខានបានឃេីញអស់ជិតមួយទសវត្សមកហើយ ចាប់តាំងពីដំរីឈ្មោះ Saheli ដែលជាដៃគូរដ៏កំសត់កម្រជាមួយគ្នាបានស្លាប់ទៅដោយសារឆ្លងមេរោគពីច្រវ៉ាក់ជេីងរបស់នាងកាលពីឆ្នាំ ២០១២។
នៅព្រឹកថ្លៃទី ១ ខែធ្នូនេះ បន្ទាប់ពីការលេងកំសាន្តជាមួយនឹងទីកន្លែងថ្មីបរិយាកាសថ្មី ខាវ៉ាន់ បានការទទួលការរាក់ទាក់ ស្វាគមន៍ពី Di Poh ហេីយក៏ចាប់ផ្តេីមភ្លាមមានមនោសញ្ចេតនាជាមួយគ្នា។
មន្ត្រី CWS ឲ្យដឹងថាបេីទោះរូបរាងខាវ៉ាន់ធំ ខ្ពស់សង្ហា តែពួកគាត់នឹងមិនធ្វេីឲ្យដំរីញីបីទៀតរងការ ភិតភ័យនោះទេ តែពួកគេនឹងក្លាយជាមិត្តដ៏ល្អនឹងគ្នា។
ខាវ៉ាន់ លែងក្លាយជាដំរីដែលឯកាបំផុតលើពិភពលោកហើយ ពេលនេះទំនងជាកំពុងតែគិតថាពិភពលោកនេះមិនអាក្រក់ពេកនោះទេ៕