Loading...
ថៃ៖ មនុស្ស ៥ នាក់បានស្លាប់ដោយសារគ្រោះទឹកជំនន់យ៉ាងគំហុកនៅខេត្ត Nakhon Si Thammarat បន្ទាប់ពីមានភ្លៀងធ្លាក់ច្រើនថ្ងៃ។ នេះបើយោងតាមអភិបាលខេត្តលោក Kisisorn Wisitwong ។ មន្រ្តីកាត់បន្ថយគ្រោះមហន្តរាយបានជួយសង្គ្រោះអ្នកស្រុកពីស្រុកជាច្រើនដែលត្រូវជម្លៀសចេញពីផ្ទះរបស់ពួកគេដោយសារទឹកជំនន់ធំ។
អ្នកស្លាប់ទាំង ៥ នាក់នោះគឺនៅក្នុងស្រុក Noppitam, Phra Phrom, Chalerm Phra Kiat និង Chawang។ ប្រជាជនរាប់ពាន់គ្រួសារត្រូវបានរងផលប៉ះពាល់ដោយសារទឹកឡើង។ នៅព្រឹកនេះរបាយការណ៍និយាយថាភូមិចំនួន ៩៤២ នៅក្នុងស្រុកចំនួន ១៩ ត្រូវបានជន់លិចដែលប៉ះពាល់ដល់ប្រជាជនជាង ១៨០.០០០ នាក់៕