Loading...
យោងតាមការចុះផ្សាយរបស់ក្រសួងសុខាភិបាលនៅព្រឹកថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២០នេះ លទ្ធផលសម្រាប់ថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២០ កម្ពុជារកឃើញមានករណីវិជ្ជមានវីរុសកូវីដ-១៩ ថ្មីចំនួន ០៤នាក់ ដែលពាក់ព័ន្ធព្រឹត្តិការណ៌សហគមន៍ ២៨វិច្ឆិកា និងមិនមានអ្នកជាសះស្បេីយឡើយ ដែលធ្វើឲ្យអ្នកឆ្លងក្នុងសហគមន៍មាន ២៣ នាក់។ ចំនួនឆ្លងសរុបក្នុងប្រទេសកម្ពុជាមាន ៣៣៥ នាក់ និងជាសះស្បើយសរុបមាន ៣០៤ នាក់ បើគិតត្រឹមព្រឹកថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២០នេះ។
ចំពោះអ្នកមានវិជ្ជមានទាំង៤នាក់រួមមាន៖
- បុគ្គលិកហាង ឌីម កុំព្យូទ័រ
- ស្ត្រីម្នាក់ នៅបុរី លឹម ឈាងហាក់ ច្បារអំពៅ
- កុមារាអាយុ ០៣ឆ្នាំ
- បុគ្គលិកហាង Pedro ផ្លូវព្រះសីហនុ