ក្លាហាន! បុគ្គលិក Pedro ម្នាក់ដែលវិជ្ជមានកូវីដ១៩ បានឡាយវីដេអូប្រាប់ពីអាការៈរបស់ខ្លួន (វីដេអូ)

0
8133
Loading...

កាលពីព្រឹកថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០២០នេះ ក្រសួងសុខាភិបាល បានចេញសេចក្តីជូនដំណឹងពីការរកឃើញករណីវិជ្ជមានកូវីដ១៩ថ្មី ចំនួន១០នាក់បន្ថែមទៀត ដែលជាលទ្ធផលធ្វើេតស្ដកាលពីថ្ងៃទី ៤ ខែធ្នូ ឆ្នាំ២០២០ ម្សិលមិញនេះ និងមានអ្នកជាសះស្បើយថ្មីចំនួន០១នាក់ផងដែរ។

ក្នុងសេចក្តីប្រកាសរបស់ក្រសួងសុខាភិបាល បានបញ្ជាក់ថា អ្នកវិជ្ជមានថ្មីនេះដែលត្រូវបានរកឃើញទាំង១០នាក់នោះ មាន ៤នាក់ជាករណីនាំចូល ហើយ០៦នាក់ផ្សេងទៀតគឺជាបុគ្គលិកហាង Pedro ដែលខាងក្រសួងបានបញ្ជាក់រួចម្ដងហើយកាលពីម្សិលមិញ ជាអ្នកពាក់ព័ន្ធនឹងព្រឹត្តិការណ៍សហគមន៍ ២៨វិច្ឆិកា។

ក្រោយទទួលលទ្ធផលតេស្ដ មន្ត្រីសុខាភិបាលក៏បានទៅយកអ្នកជំងឺកូវីដ១៩ ទាំងអស់ដើម្បីយកមកព្យាបាលនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត។ ក្នុងនោះមានបុគ្គលិក Pedro ម្នាក់ដែលវិជ្ជមានកូវីដ១៩ បានធ្វើការឡាយវីដេអូរៀបរាប់ពីអាការៈរបស់ខ្លួនកាលពីម្សិលមិញនេះ។

សូមទស្សនាវីដេអូរបស់នាងខាងក្រោមនេះ៖