រកឃើញអ្នកឆ្លងក្នុងសហគមន៍ ០១នាក់ទៀត ដែលម្នាក់ជាបុគ្គលិកហាង Burger នៅទួលទំពូង

0
1363
Loading...

យោងតាមការចុះផ្សាយរបស់ក្រសួងសុខាភិបាលនៅព្រឹកថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២០នេះ លទ្ធផលសម្រាប់ថ្ងៃទី៥​ ខែធ្នូ​ ឆ្នាំ២០២០​ កម្ពុជារកឃើញមានករណីវិជ្ជមានវីរុសកូវីដ-១៩​ ថ្មីចំនួន​ ០១នាក់​ ដែលពាក់ព័ន្ធព្រឹត្តិការណ៍សហគមន៍ ២៨វិច្ឆិកា​ និងមានអ្នកជាសះស្បេីយម្នាក់។

បុរសជនជាតិខ្មែរឈ្មោះ សាយ សៅលាង អាយុ២១ឆ្នាំ មានអាសយដ្ឋាននៅជិតវត្តសន្សំកុសល សង្កាត់បឹងទំពន់ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ជាបុគ្គលិកហាង Carl’s Jr Burger ទួលទំពូង ធ្លាប់រស់នៅជាមួយអ្នកជំងឺឈ្មោះ ញិល សុខ កូឡា ភេទប្រុស អាយុ ២២ឆ្នាំ មុនថ្ងៃទី ២៨ ខែ វិច្ឆកា ឆ្នាំ២០២០ ដែលធ្វើការនៅហាង Pedro ផ្លូវព្រះសីហនុ ដែលបានរកឃើញមានវីរុសកូវីដ១៩ នៅថ្ងៃទី ៣ ខែធ្នូ ឆ្នាំ២០២០ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត រាជធានីភ្នំពេញ៕