Loading...
យោងតាមការចុះផ្សាយរបស់ក្រសួងសុខាភិបាលនៅព្រឹកថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២០នេះ លទ្ធផលសម្រាប់ថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២០ កម្ពុជារកឃើញមានករណីវិជ្ជមានវីរុសកូវីដ-១៩ ថ្មីចំនួន ០២នាក់ ដែលពាក់ព័ន្ធព្រឹត្តិការណ៍សហគមន៍ ២៨វិច្ឆិកា និងមិនមានអ្នកជាសះស្បេីយឡើយ។
ចំពោះអ្នកឆ្លងថ្មីទាំងពីរនាក់រួមមាន៖
- ឈ្មោះ អ៉ី តារា រស់នៅជិតវត្តសន្សំកុសល ភ្នំពេញ ធ្លាប់ស្នាក់នៅជាមួយបុគ្គលិក Pedro ដែលបានឆ្លងកូវីដ១៩ ឈ្មោះ ញិល សុខកូឡា
- ឈ្មោះ ជី ពេជ្រឆារ៉ា ជាមន្ត្រីក្រសួងមហាផ្ទៃ នៅចាក់អង្រែលើ ធ្លាប់ចូលហាង Zando បឹងកេងកង កាលពីថ្ងៃទី ២៧ ខែវិច្ឆកា ម៉ោងប្រហែល៨:៣០នាទីយប់ ដោយមិនបានការពារត្រឹមត្រូវ។