បិទអគារកាណាឌីយ៉ាទាំងមូលបន្ត រយៈពេល១៤ថ្ងៃទៀត

0
398
Loading...

ភ្នំពេញ៖ ក្រសួងសុខាភិបាល នារសៀលថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២០នេះ បានប្រកាសបិទអគារកាណាឌីយ៉ាទាំងមូលបន្តទៀត រយៈពេល១៤ថ្ងៃ ហើយបុគ្គលិកទាំងអស់នឹងត្រូវធ្វើតេស្តលើកទី២ នៅថ្ងៃទី១៣ ខែធ្នូ និងលើកទី៣នៅថ្ងៃទី១៧ ខែធ្នូ។

ក្នុងសេចក្ដីប្រកាសរបស់​ក្រសួងសុខាភិបាល នៅរសៀល​ថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២០បាន​ឱ្យដឹងថា បុគ្គ​លិកនៅធនាគារចិនម្នាក់ មាន​វិជ្ជមានជំងឺកូវីដ-១៩ ហើយបាន​ប្រើប្រាស់ជណ្ដើរយន្ដរួមគ្នា ​នៅអគារ​កាណាឌីយ៉ា ដូចច្នេះត្រូវបិទអគារកាណាឌីយ៉ាទាំងមូលបន្តទៀតរយៈពេល១៤ថ្ងៃ គិតចាប់ពីថ្ងៃទី០៣ ខែធ្នូ ដល់​ថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២០។

ក្រសួងបាន​បញ្ជាក់ទៀតថា សម្រាប់​បុគ្គលិក​ដែល​ធ្វើ​ការ​នៅទី​នោះទាំងអស់ ត្រូវធ្វើ​តេស្តជាលើកទី២ នៅ​ថ្ងៃទី១៣ ខែធ្នូ និង​លើកទី៣ នៅ​ថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២០៕