រដ្ឋមន្រ្តីសុខាភិបាល អំពាវនាវដល់អ្នកដែលបានចូលភោជនីយដ្ឋានហ្វុយជី កាលថ្ងៃទី២០ ខែវិច្ឆិកា ឱ្យទៅធ្វើតេស្តរកកូវីដ១៩

0
517
Loading...

ភ្នំពេញ៖ លោកសាស្រ្តាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាល អំពាវនាវដល់អតិថិជនទាំងអស់ដែលបានទៅចូលផ្សារអ៉ីអន១ ក្នុងរង្វង់ម៉ោង ១៧៖៣០នាទី ល្ងាចថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២០ ជាពិសេសអ្នកដែលបាន ចូលពិសារអាហារ នៅហាងបាយ ហ្វុយជី (Fuji) ជាន់ទី២ នៅរង្វង់ម៉ោង ១៧៖៤០នាទី រហូតដល់ម៉ោង ១៩៖៣០នាទី នៅថ្ងៃដដែលនេះ អញ្ជើញមកធ្វើតេស្តយកវត្ថុសំណាកនៅវិទ្យាស្ថានជាតិសុខភាពសាធារណៈ រាល់ម៉ោងធ្វើការចាប់ពីថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២០នេះតទៅ។ សូមបងប្អូនធ្វើចត្តាឡីស័កឲ្យបានគ្រប់ចំនួន ១៤ថ្ងៃឲ្យបានត្រឹមត្រូវជាទីបំផុត។

ហាងហ្វ៊ុយជី ជាអាហារដ្ឋានបែបជប៉ុន នៅជាន់ទី២ នៃផ្សារអ៉ីនអន១ ត្រូវបានលោក ឆែម សាវុធ អគ្គនាយកពន្ធនាគារ និងភរិយា រួមទាំងអង្គរក្សដែលផ្ទុកមេរោគកូវីដ១៩ ដោយមិនដឹងខ្លួន បានទៅទទួលទានអាហារនៅហាងនេះ កាលពីល្ងាចថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២០៕