រកឃើញអ្នកឆ្លងកូវីដ១៩ ថ្មីចំនួន៤នាក់ទៀត ដែលពាក់ព័ន្ធនឹងហាង Pedro និង Zando

0
4941
Loading...

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០២០នេះ ក្រសួងសុខាភិបាលបានចេញសេចក្តីប្រកាសព័ត៌មាន បញ្ជាក់ពីការរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ ថ្មីចំនួន ៤នាក់ថែមទៀត ដែលជាបុគ្គលិករបស់ហាង Pedro និងជាអ្នកចូលហាង Zando (បឹងកេងកង) និង Pedro (ផ្លូវព្រះសីហនុ)។

ចំពោះអ្នកឆ្លងថ្មីទាំង៤នាក់ក្នុងព្រឹត្តិការណ៍ «សហគមន៍២៨វិច្ឆិកា» រួមមាន៖

១. បុរសជនជាតិខ្មែរ ឈ្មោះ អិត កុម៉ាល អាយុ៣៥ឆ្នាំ ស្នាក់នៅសង្កាត់បឹងកេងកង៣ ខណ្ឌបឹងកេងកង បានទៅហាង Zando បឹងកេងកង នៅថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២០។

២. បុរសជនជាតិខ្មែរ ឈ្មោះ សន សាន់បញ្ញារិទ្ធ អាយុ២០ឆ្នាំ ស្នាក់នៅភូមិថ្មី សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល ជាបុគ្គលិកហាង Pedro (ផ្លូវព្រះសីហនុ)។

៣. ស្ត្រីជនជាតិខ្មែរ ឈ្មោះ ឡុង សុខនី អាយុ៣៣ឆ្នាំ ស្នាក់នៅសង្កាត់ព្រែកឬស្សី ក្រុងតាខ្មៅ ខេត្តកណ្តាល ជាបុគ្គលិកហាង Pedro (ផ្លូវព្រះសីហនុ)។

៤. បុរសជនជាតិខ្មែរឈ្មោះ ទៅ គឹមហុក អាយុ២៧ឆ្នាំ ស្នាក់នៅបឹងទំពន់ ខណ្ឌមានជ័យ រាជធានីភ្នំពេញ បានទៅហាង Pedro ដែលជាអ្នកប៉ះពាល់ជាមួយអ្នកជំងឺ ឈ្មោះ ញិល សុខកូឡា ដែលរកឃើញកូវីដ១៩។

 

បច្ចុប្បន្ននេះ អ្នកជំងឺទាំង៤នាក់ ត្រូវបានដាក់សម្រាកព្យាបាល នៅមន្ទីរពេទ្យមិត្តភាពខ្មែរសូវៀត និងមណ្ឌលសុខភាពចាក់អង្រែ ៕