KOI សាខាEden Garden ផ្អាកបណ្ដោះអាសន្ន ហើយបុគ្គលិកត្រូវធ្វើតេស្ដ និងធ្វើចត្តាឡីស័ក

0
1361
Loading...

យោងតាមសេចក្ដីប្រកាសពីហ្វេសប៊ុកផ្ទាល់របស់ KOI Thé Cambodia បានបញ្ជាក់ថា KOI សាខា Eden Garden ផ្អាកជាបណ្ដោះអាសន្នចាប់ពីថ្ងៃជូនដំណឹងនេះតទៅ ហើយបុគ្គលិកទាំងអស់ត្រូវធ្វើតេស្ដ និងធ្វើចត្តាឡីស័ក១៤ថ្ងៃ ដើម្បីបន្តតាមដានសុខភាព។

ក្នុងសេចក្ដីប្រកាសនេះក៏បានបញ្ជាក់បន្ថែមថា មកដល់ពេលនេះ មិនមានបុគ្គលិកខយណាម្នាក់ ឆ្លងជំងឺកូវីដ១៩នោះទេ គឺគ្រាន់តែបិទ ដើម្បីបង្ការនិងការពារតែប៉ុណ្ណោះ។

សម្រាប់សេចក្ដីប្រកាសលម្អិត សូមអានលិខិតខាងក្រោមនេះ៖