រកឃើញអ្នកឆ្លងក្នុងសហគមន៍ ០១នាក់ទៀត ដែលរស់នៅខណ្ឌដូនពេញ

0
929
Loading...

រកឃើញករណីវិជ្ជមានថ្មី នៃព្រឹត្តិការណ៍ ២៨ វិច្ឆិកា ០១នាក់ទៀត ឈ្មោះ ទីម ស្រីពេជ្រ រស់នៅខណ្ឌដូនពេញ ដែលជាមិត្តភក្ដិរបស់អ្នកជំងឺឈ្មោះអិត កុម៉ាល ភេទប្រុស អាយុ ៣៥ឆ្នាំ ដែលបានរកឃើញវិជ្ជមានវីរុសកូវីដ-១៩ នៅថ្ងៃទី ០៨ ខែធ្នូ ឆ្នាំ២០២០។ បច្ចុប្បន្នអ្នកជំងឺបានដាក់ឲ្យសម្រាកព្យាបាលនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត រាជធានីភ្នំពេញ។

គិតត្រឹមព្រឹកថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២០ នៅក្នុងប្រទេសកម្ពុជាអ្នកឆ្លងដែលបានឆ្លងកូវីដ១៩ ទាំងអស់មាន ៣៥៧ នាក់ដែលក្នុងអ្នកជាសះស្បើយមានចំនួន ៣០៧ នាក់ និងអ្នកដែលកំពុងសម្រាកព្យាបាលទាំងអស់មានចំនួន ៥០នាក់ (អ្នកឆ្លងក្នុងសហគមន៍មានចំនួន ៤០ នាក់) ៕