លោកជំទាវ ឱ វណ្ណឌីន ជម្រាបជូនមូលហេតុ ពីបុរសម្នាក់ធ្វេីចត្តាឡីស័កនៅសណ្ឋាគារ​ឡុង​ លីវ​ ហើយលោតពីជាន់ទី៥មក

0
1893
Loading...

កាលពីថ្ងៃទី១០​ ខែធ្នូ​ ឆ្នាំ២០២០ម្សិលមិញនេះ មានករណីពលករខ្មែរម្នាក់ដែលទើបមកពីប្រទេសម៉ាឡេស៊ី ហើយក្រសួងសុខាភិបាលតម្រូវឲ្យធ្វើចត្តាឡីស័កនៅសណ្ឋាគារ ឡង លីវ តាមផ្លូវសុធារស សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន បានលោតពីលើអគារសណ្ឋាគារ បណ្តាលអោយធ្លាយដំបូលសាលារៀនសុធារស និងរងរបួសគួរសម ។

បុរសរូបនេះមានឈ្មោះ សួន វាសនា អាយុ២៣ឆ្នាំ ស្នាក់នៅក្នុងបន្ទប់៥១១ ជាការធ្វើចត្តាឡីស័ក កាលពីថ្ងៃទី២ ខែធ្នូ ក្រោយកើតហេតុជនរងគ្រោះ ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យខ្មែរ-សូវៀត ។

ដោយសារមានការសាកសួរច្រេីនលេីករណីបុរសធ្វេីចត្តាឡីស័កនៅសណ្ឋាគារ​ ឡុង​ លីវ​ លោតពីជាន់ទី៥មក​ នៅថ្ងៃទី១០​ ខែធ្នូ​ ឆ្នាំ២០២០​ ហេីយកំពុងតែសង្គ្រោះនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត​ លោកជំទាវ ឱ វណ្ណឌីន បានជម្រាបជូនសាធារណជនឲ្យបានជ្រាបថា៖

«បុគ្គលនេះកំពុងតែសង្គ្រោះនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត​ ដែលបច្ចុប្បន្ន​ បានដឹងខ្លួន​ និងនិយាយបាន​ខ្លះៗហេីយ តែស្ថិតនៅក្នុងសភាពធ្ងន់ធ្ងរនៅឡេីយទេ។ តាមការសាកសួរបុគ្គលនេះផ្ទាល់​ គឺគាត់ភ្លាត់ជេីងធ្លាក់មក​ដោយសារភាពរវេីយរវាយរបស់គាត់ដែលជាឥទ្ធិពលនៃការប្រេីប្រាស់គ្រឿងថ្នាំញៀន​ ម្យ៉ាងក៏មានការពាក់ព័ន្ធទៅលេីបញ្ហាជំពាក់លុយគេច្រេីនដែលពាក់ព័ន្ធនឹងគ្រឿងញៀននេះ​។ ការធ្វេីតេស្តទឹកនោមគាត់​ គឺឃេីញមានសារធាតុញៀនប្រភេទ​ អំហ្វេតាមីន។ គាត់មាន​ លទ្ធផលតេស្តអវិជ្ជមាន​វីរុសកូវីដ-១៩ តែតម្រូវឲ្យធ្វេីចត្តាឡីស័កបន្ត​ នៅសណ្ឋាគារ​ ឡុង​ លីវ​ តាំងពីថ្ងៃទី២​ ខែធ្នូ​ មកម្ល៉េះ។ ដូច្នេះ​ ជារឿងផ្ទាល់ខ្លួនគាត់​ មិនមានពាក់ព័ន្ធនឹងបញ្ហាកូវីដ-១៩​ នោះឡេីយ។ សូមអរគុណ»៕