រង់ចាំយូរហើយ! បញ្ហាកាត់ទឹកប្រាក់ទូរសព្ទមិនដឹងមូលហេតុ សូមប្រើលេខកូដនេះ ដើម្បីផ្តាច់សេវាកម្មទូរសព្ទបន្ថែម ដែលមិនត្រូវការប្រើ

0
583
Loading...

ដោយមើលឃើញពីការត្អូញត្អែរពីអ្នកប្រើប្រាស់អំពីបញ្ហាកាត់ទឹកប្រាក់ទូរសព្ទពីប្រតិបត្តិករដោយពុំដឹងមូលហេតុ ឬការភ្ជាប់សេវាកម្មផ្សេងៗដោយមិនបានដឹង ក្រសួងបានណែនាំដល់និយ័តករទូរគមនាគមន៍កម្ពុជា ឲ្យសហការជាំមយយប្រតិបត្តិករទូរសព្ទចល័តទាំងអស់ រៀបចំយន្តការដាក់ឲ្យដំណើរការលេខកូដ *1200# ដើម្បីឲ្យអ្នកប្រើប្រាស់អាចពិនិត្យនិងផ្ដាច់រាល់សេវាបន្ថែមដែលមិនមានតម្រូវការប្រើប្រាស់ចាប់ពីថ្ងៃទី ១១ ខែធ្នូ ឆ្នាំ២០២០ តទៅ។

ក្រសួងបានបញ្ជាក់បន្ថែមទៀតថា បច្ចុប្បន្នប្រតិបត្តិករទូរសព្ទបានបែងចែកសេវាកម្មទូរសព្ទជាពីរប្រភេទគឺ៖

សេវាទូរសព្ទចល័ត(Mobile Service) សំដៅដល់សេវាដែលប្រើប្រាស់ជាប្រចាំ សម្រាប់ការហៅទូរសព្ទ និងការប្រើអ៊ិនធឺណិត រួមទាំងគម្រោងប្ដូរប្រាក់ប្រចាំសប្ដាហ៍ ឬប្រចាំខែ ជាដើម ។

សេវាឌីជីថល (Digital Service) សំដៅដល់សេវាបន្ថែមនានា ឬសេវាកម្មកំសាន្តមានជាអាទិ៍ សេវាហោរាសាស្ត្រ សេវាស្វែងរកការងារ សេវាបណ្ដាញទំនាក់ទំនងសង្គម សេវាហ្គេម សេវា Missed Call Alert និងសេវា CallTune ជាដើម ។

សម្រាប់ព័ត៌មានលម្អិតសូមអានសេចក្ដីជូនដំណឹងខាងក្រោមនេះ៖