ក្រសួងសុខាភិបាល បញ្ជាក់ថា គ្មានអ្នកធ្វើចត្តាឡីស័ក ចេញទៅហូបបាយនៅអាហារដ្ឋាននោះទេ

0
944
Loading...

ថ្មីៗនេះមានព័ត៌មានមិនច្បាស់ការល្បីកក្រើកបណ្ដាញសង្គមហ្វេសប៊ុក ហើយកំពុងចែកចាយបន្តគ្នាតាមរយៈការបង្ហោះសារជាសំឡេងផង ជាអត្ថបទផង និងរូបភាពផង បានចែកតគ្នាថា មានអ្នកកំពុងធ្វើចត្តាឡីស័កនៅសណ្ឋាគារសុខា ហើយបានលួចចេញមកហូបបាយនៅអាហារដ្ឋានមិត្តភាព ស្ថិតនៅភូមិគៀនឃ្លាំង សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ ធ្វើឱ្យវេទនាមនុស្សមួយហាងទៀត ។

យោងតាមលោកជំទាវ ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល បានបញ្ជាក់ថា យើងមិនមានព័ត៌មាននេះទេ ហើយសូមឱ្យទៅសួរអ្នកបង្ហោះរឿងនេះវិញ។

លោកជំទាវបានបញ្ជាក់បន្ថែមថា ក្រសួងសុខាភិបាល តែងប្រកាសថា ព័ត៌មានជុំវិញករណីកូវីដ-១៩ គឺសូមតាម
ដាន និងស្រង់យកពីការប្រកាសរបស់ក្រសួងសុខាភិបាល ដែលជាប្រភពផ្លូវការ និងម្តងម្កាល គឺផេកសម្តេចតេជោ នាយករដ្ឋមន្ត្រី ក្នុងករណីចាំបាច់បំផុត ៕