ភាពអស្ចារ្យនៃក្រុមប្រាសាទបុរាណខ្មែរ ទឹកដីអង្គរ។ មិនមែនកសាងដោយផ្អែកតែទៅតាមជំនឿសាសនាប៉ុន្នោះទេ តែការកសាងមានលក្ខណៈវិទ្យាសាស្ត្រ តារាសាស្រ្ត នឹងភូមិសាស្រ្ត។អ្នកស្រាវជ្រាវនៅតែមិនអាចរកចំលើយបាននៅឡើយថា បុព្វបុរសខ្មែរអាចកសាងក្រុមប្រាសាទទាំងឡាយ ដោយយកគំរូរូបរាងតាមក្រុមផ្កាយ Draco(ផ្កាយនាគ) លើផ្ទៃដីធំល្វឹងល្វើយបានដោយរបៀបណា បើសម័យនោះគ្មានផ្កាយរណប គ្មានឧបករណ៍ចាប់នឹងកំណត់ទីតាំង(GPS)ដូចសម័យបច្ចុប្បន្នផងនោះ។
តើពួកគាត់អាចកំណត់ទីតាំងពីប្រាសាទមួយទៅប្រាសាទមួយទៀតយ៉ាងដូចម្តេចអោយបានរាងដូចក្រុមផ្កាយនាគចាប់ពីកន្ទុយ(ក្រុមប្រាសាទភ្នំគូលែន) ឆ្អឹងខ្នង(ក្រុមប្រាសាទបាយ័ន)និងក្បាលនាគ(ប្រាសាទអង្គរតូច)ដែលសំយុងក្បាលទៅរកទន្លេសាប។
ស្រាវជ្រាវ អ្វីដែលអ្នកត្រូវដឹងអំពីស្ថាបត្យកម្មដ៏អស្ចារ្យនៃប្រាសាទអង្គរវត្ត តាមផ្កាយនាគ(Draco) មានន័យថាការសាងសង់ប្រាសាទនីមួយៗក្នុងទឹកដីខេត្តសៀមរាបគឺមាន វិស្វកម្ម+តារាសាស្ត្រ សាងសង់តាមដំណើរនៃផ្កាយ Draco ដូចប្រាសាទពីរ៉ាមីតរបស់អេហ្សុីប និងប្រាសាទម៉ាយ៉ានរបស់មិចសុីកូ ព្រមទាំងប្រាសាទមួយចំនួនទៀតនៅទូទាំងពិភពលោក ដែលផ្សារភ្ជាប់សំណង់ប្រាសាទទៅនឹងអំណាចដ៏អស្ចារ្យនៃស្តេចនាគ។
ជាការសន្និដ្ឋាន បុព្វបុរសខ្មែរមិនមែនសាងសង់ប្រាសាទតាមការនឹកឃើញនោះទេ ពោលគឺត្រូវពឹងផ្អែកទៅលើក្រុមតារាវិទូ បាគូ ប្រើបង្គោលស្របនៃផែនដីស្របទាំងរយ:បណ្តោយនឹងរយ:ទទឹង នៃអ័ក្សរបស់ផែនដី។
តើមានអ្វីដែលយើងត្រូវដឹងបន្តទៀត?
ព្រះបាទជ័យវរ្ម័នទី២ ទ្រង់យល់ដឹងផ្នែកភូមិសាស្ត្រច្រើន រីឯព្រះបាទសូរ្យវរ្ម័នទី២ យល់ដឹងផ្នែកអរូបិយ៍ មើលឃើញអំពីអនាគតនៃទឹកដីខ្មែរ រីឯព្រះបាទជ័យវរ្ម័នទី៧ យល់ដឹងអំពីវិជ្ជាសម្រាប់អភិវឌ្ឍន៍សង្គម ចិត្តសាស្ត្រ និងមនុស្សសាស្ត្រ។ ដូច្នេះប្រហែលជាអាចស្រាយចម្ងល់មួយចំនួនថា ហេតុអ្វីបុព្វបុរសខ្មែរ បុកគ្រឹះសាងប្រាសាទតាមតារាសាស្ត្រ Draco ។
រីឯ ព្រះបាទសូរ្យវរ្ម័នទី២ (ពីឆ្នាំ ១១១៣ ដល់ ១១៥០) ទ្រង់ជាព្រះមហាក្សត្រមួយអង្គដែលមានស្នាព្រះហស្តយ៉ាងច្រើនសម្បើម ដោយព្រះអង្គបានបន្តការស្ថាបនាប្រាសាទភ្នំជីសូរ ប្រាសាទភ្នំសណ្ដក ប្រាសាទវត្តភូ និងប្រាសាទព្រះវិហារ។ រីឯសំណង់ថ្មីប្រាសាទអង្គរ បន្ទាយសម្រែ ប្រាសាទភ្នំរ៉ុង ប្រាសាទចៅសាយទេវតា ប្រាសាទធម្មនន្ទ ប្រាសាទភ្នំបូក….។ល។
ព្រះអង្គ ជាព្រះមហាក្សត្រដ៏អង់អាចក្លាហាន បានបង្រួបបង្រួមនគរឡើងវិញ ជាក្សត្រដែលពង្រីកវិសាលភាពទឹកដីបានធំជាងគេ ហើយបានវាយយួនដៃវៀតច្រើនជាងគេផងដែរ បំណងគឺចង់ផ្ដាច់ពូជតែម្ដង ប៉ុន្តែមិនបានសម្រេច (ប្រហែលជាព្រហ្មលិខិត) ព្រោះព្រះអង្គទ្រង់មើលឃើញពីអនាគតច្រើន៕
បញ្ជាក់៖ កែសម្រួល និងបន្ថែមពីអត្ថបទដើមរបស់ Apluz ដកស្រង់តាមអត្ថបទស្រាវជ្រាវ និងការសន្និដ្ឋានផ្ទាល់ខ្លួន