រកឃើញអ្នកវិជ្ជមានកូវីដ១៩ ចំនួន៣នាក់សម្រាប់ថ្ងៃនេះ

0
3330
Loading...

ភ្នំពេញ​៖ យោងតាមសេចក្ដីប្រកាសរបស់​ក្រសួងសុខាភិបាលនៅព្រឹកថ្ងៃទី ១៥ ខែធ្នូនេះ កម្ពុជា​រកឃើញ​អ្នក​ឆ្លង​កូ​វីដ​-១៩ថ្មី ចំនួន ៣នាក់បន្ថែមទៀត ដែល២នាក់ជាករណីនាំចូល និងម្នាក់ទៀតពាក់ព័ន្ធនឹងព្រឹត្តិការណ៍សហគមន៍​២៨​វិច្ឆិកា​ ។ ថ្ងៃនេះផងដែរ ក៏មានករណីជាសះស្បើយចំនួន ៣នាក់។

ចំពោះករណីនាំចូលទាំងពីរនាក់ ម្នាក់ជាស្ត្រីជនជាតិខ្មែរ-អាមេរិច អាយុ ៦៦ឆ្នាំជាអ្នកដំណើរមកពីសហរដ្ឋអាមេរិច និងម្នាក់ទៀតស្ត្រីជនជាតិជប៉ុន អាយុ ៣៤ឆ្នាំ ធ្វើដំណើរមកពីប្រទេសជប៉ុន។

សម្រាប់អ្នកមានវិជ្ជមានកូវីដ១៩ម្នាក់ពាក់ព័ន្ធនឹងព្រឹត្តិការណ៍សហគមន៍២៨វិច្ឆកា គឺកុមារាអាយុ១ខួប ដែលត្រូវជាកូនប្រុសរបស់ស្ត្រីអាយុ ៣០ឆ្នាំ ដែលតេស្ដឃើញវិជ្ជមានកូវីដ១៩ កាលពីថ្ងៃទី ២៩ ខែវិច្ឆកា ឆ្នាំ២០២០៕