មកស្គាល់ «រមណីយដ្ឋានប្រាសាទបន្ទាយទ័ព» ស្អាតប្លែកភ្នែក នៅស្រុកព្រៃនប់

0
1222
Loading...

ស្រុកព្រៃនប់៖ កាលពីម្សិលមិញមាននេះនៅលើបណ្ដាលសង្គមមានការចែករំលែករូបថតជាច្រើនស្លឹកដែលប្រភពដើមចេញពីគណនីហ្វេសប៊ុក Scott Lee ដែលបង្ហាញពីរមណីដ្ឋានទឹកធ្លាក់មួយដែលឲ្យឈ្មោះថា «រមណីយដ្ឋានប្រាសាទបន្ទាយទ័ព»

លោក សរ កក្កដា អភិបាលស្រុកព្រៃនប់មានប្រសាសន៍ប្រាប់នៅព្រឹកថ្ងៃ១៨ ខែធ្នូ ឆ្នាំ២០២០នេះថា រមណីយដ្ឋានធម្មជាតិថ្មីមួយត្រូវបានបង្កើតឡើង មានទីតាំងនៅក្នុងឃុំអូរឧកញ៉ាហេង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ (ផ្លូវចូល បែកពីផ្លូវជាតិលេខ៤ តាមភូមិអូរតាប៉ាងឃុំអូរឧកញ៉ាហេង ស្រុកព្រៃនប់) ដែលការបង្កើតឡើងនេះគឺ ដើម្បីចូលរួមបម្រើវិសយ័ទេសចរណ៍ក្នុងខេត្តព្រះសីហនុ។

លោកអភិបាលស្រុក ក៏បានបញ្ជាក់បន្ថែមទៀតថា រមណីយដ្ឋាននេះ ត្រូវបានបង្កើតឡើងដោយក្រុមហ៊ុនឯកជន ដោយរៀបចំជារបាក់ទឹកធ្លាក់ និងការរចនារូបភាព ចម្លាក់ចេញពីផ្ទាំងថ្មនៅនឹងកន្លែងផងដែរ ហើយរូបខ្លះទៀតនាំយកមកដាក់រៀបចំបន្ថែម មានទម្រង់ស្រដៀងទៅនឹងទីតាំងប្រាសាទបុរាណ។

លោក សរ កក្កដា បន្ថែមថា បច្ចុប្បន្ននៅក្នុងស្រុកព្រៃនប់ មានរមណីយដ្ឋានធម្មជាតិច្រើនកន្លែងដែរ ដូចជារមណីយដ្ឋានទឹកធ្លាក់នៅក្បែរជើងភ្នំក្នុងឃុំព្រៃនប់ ព្រែកទឹកធ្លាក់អន្លង់ក្រពើក្នុងឃុំតានៃ និងតំបន់ព្រែកធម្មជាតិតាមបណ្តាឃុំមួយចំនួនទៀត បានរួមចំណែកយ៉ាងសំខាន់ ក្នុងការអភិវឌ្ឍន៍វិសយ័ទេសចរណ៍ ៕ (ប្រភពរូបភាពដើម ពី Scott Lee )